នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមក្នុងពិធីលៀងសាយភោជន៍ អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះចៅអធិរាជជប៉ុន ណារុហ៊ីតូ គម្រប់ខួប៦៤ យាងចូល ៦៥ព្រះវស្សា នៅសាលសន្និសីទសណ្ឋាគារសុខាសៀមរាប។
ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ ឯកឧត្តម អភិបាលខេត្តបានថ្វាយព្រះពរ ព្រះករុណាព្រះចៅអធិរាជជប៉ុន ណារុហ៊ីតូ សូមព្រះអង្គមាន ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលរឹងមាំខ្លាំងក្លាព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដេីម្បីគង់ប្រថាប់ នៅជាម្លប់ដល់ប្រជារាស្រ្តរបស់ព្រះអង្គតរៀងទៅ។
