គិតត្រឹមថ្ងៃព្រហស្បតិ៍្ត ១៤កេីត ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះរដ្ឋបាលខេត្តបាន និងកំពុងដំណេីរការដាក់លូរំដោះទឹកអមសងខាងផ្លូវ មុខកាត់ ១ម៉ែត្រ ចាប់ពីចំណុចផ្លូវក្រវ៉ាត់ក្រុង ទៅផ្លូវកែងដេីមក្រសាំង (កែងផ្លូវBBU)កាត់មុខផ្សារក្រោម ប្រវែង ១៦៤០ម៉ែត្រ ព្រមទាំងជួសជុលលុបសំបុកមាន់ កែលំអ និងរៀបចំទីតាំងចំណតរថយន្តធុនតូច។ ការជួសជុល កែលម្អ ដាក់លូរំដោះទឹកអមសងខាង និងរៀបចំទីតាំងចំណតរថយន្តធុនតូចនៅផ្លូវផ្សារក្រោមនេះ ជាគម្រោងរបស់រដ្ឋបាលខេត្ត ដែលជាយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត។សូមបញ្ជាក់ថាទិសដៅការងារឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាពតាមរយៈសេចក្តីសម្រេចសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត៕
![](https://asset.cambodia.gov.kh/provincial/sites/22/2020/06/1-2-1024x682.jpg)