ដោយឆ្នាំនេះទឹកភ្លៀងបានធ្លាក់នៅដើមរដូវ បានធ្វើឲ្យបងប្អូនប្រជាកសិករខ្មែរយើង រួសរាន់ធ្វើការភ្ជួររាស់ សាបព្រោះ ឲ្យបានទាន់របបទឹកភ្លៀងកំពុងធ្លាក់ និង ទាន់រដូវទៀតផង។ ចំពោះស្ថានភាព ទឹកភ្លៀង បានធ្លាក់ស្រោចស្រពជាមធ្យមនៅគ្រប់តំបន់ក្នុងខេត្តសៀមរាប ដែលធ្វើឲ្យប្រជាកសិករយើង មានការមមាញឹកលើការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០២០នេះ ។ អំពីរដូវនៅប្រទេសកម្ពុជាយើង គឺបានបែងចែកជាពីរយ៉ាងច្បាស់ គឺ៦ខែជារដូវប្រាំង និង ៦ខែជារដូវវស្សា ។ ទោះបីរដូវវស្សាបានចូលមកដល់ចាប់ពីចុងខែ មេសាក៏ពិតមែន តែទឹកភ្លៀង ទើបបានធ្លាក់នា ពាក់កណ្តាលខែឧសភា ដែលបានធ្វើឲ្យប្រជាកសិករប្រញ៉ាប់រួសរាន់ធ្វើការភ្ជួររាស់ សាបព្រោះស្រូវ ។ ក្នុងស្ថានភាពមានភ្លៀងធ្លាក់បានជោគជាំនៅតាមបណ្តាស្រុកមួយចំនួននៅខេត្តសៀមរាប បងប្អូនប្រជាកសិករយើង ក៏មានភាពមមាញឹកក្នុងការភ្ជួររាស់ដី ធ្វើការសាបព្រោះគ្រាប់ស្រូវ ដើមី្បឲ្យបានទាន់រដូវ ដែលបានកំពុងមានទឹកភ្លៀងធ្លាក់នេះផងដែរ ។ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្ត លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាបបានឲ្យដឹងថា សកម្មភាពការងារបង្កបង្កើនផលប្រចាំខែ មិថុនាឆ្នាំ២០២០ គិតមកត្រឹមថ្ងៃទី៣ មិថុនានេះ នៅទូទាំងខេត្តសៀមរាប បានទទួលរបបទឹកភ្លៀងជាមធ្យម ២០១,៩០មម ហើយប្រជាកសិករយើងសម្រេចភ្ជួររាស់ដីបានសរុប ៩៣ពាន់៥០០ហិចតា ក្នុងនោះភ្ជួរដោយគ្រឿងយន្តកសិកម្ម បាន៩៣ពាន់៥០០ហិចតា ការភ្ជួររាស់ដោយគោក្របីបានចំនួន១០ ហិចតា ។ សកម្មភាព ធ្វើបានសរុប ៦៥ពាន់៥៥ហិចតា ស្មើ៣៤,៨៧% នៃផែនការ ១៨៦ពាន់៥៦០ហិចតា ។ ក្នុងនោះបានធ្វើការសាប ព្រោះស្រូវស្រាល ចំនួន ១៨ពាន់៥៦០ហិចតា , ស្រូវកណ្តាល ២៥ពាន់៥០០ហិចតា , ស្រូវធ្ងន់ ១៤ពាន់៦៥០ហិចតា ស្រូវឡើងទឹក៥ពាន់៤២០ហិចតា និងស្រូវចំការ ៥៥០ហិចតា។ ចំពោះដំណាំសាកវប្បកម្ម ធ្វើបានសរុប៧០៥ហិចតា ក្នុងនោះមានដំណាំបន្ថែ៥១០ហិចតា ,ឪឡឹក ៥០ហិចតា , ដំឡូងជ្វា ២៥ហិចតា និង ពោត ១២០ហិចតា ។ ចំពោះ ដំណាំឧស្សាហកម្ម គឺធ្វើបានសរុប ១២ពាន់១៥ហិចតា រួមមាន ដំឡូងមី ១១ពាន់៤០០ហិចតា , សណ្តែកបាយ មាន ៥៥០ហិចតា , អំពៅ ៦០ហិចតា និង សណ្តែកដី ៥ហិចតាផងដែរ ។ មកដល់ពេលនេះបងប្អូនប្រជាកសិករ នៅគ្រប់មូលដ្ឋានទាំងអស់ បានកំពុងជម្រុញការងារបង្កបង្កើនផល ឲ្យបានទាន់រដូវផងដែរ ៕
មន្ទីរកសិកម្មខេត្តសៀមរាបបង្ហាញថាប្រជាកសិករកំពុងចាប់ផ្តើមបង្កបង្កើនស្រូវរដូវវស្សាឆ្នាំ២០២០
- 1.2ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 1.2ពាន់
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 1.2ពាន់
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 1.2ពាន់
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 1.2ពាន់
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 1.2ពាន់
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 1.2ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 1.2ពាន់
- ដោយ vannak
-
កិច្ចប្រជុំ តំបន់ព្រំដែនទាំងបួនប្រទេសចិន- ឡាវ-មីយ៉ាន់ម៉ា-ថៃលើកទី១០ នៅទីក្រុង Jinghong តំបន់ស្វយ័ត Xishaungbanna នៃសាធារណរដ្ឋប្រជាមានិតចិន
- 1.2ពាន់
- ដោយ vannak
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 1.2ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 1.2ពាន់
- ដោយ vannak