រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កងឯកភាពកំចាត់មីនទី៤ មន្ទីរអភិវឌ្ឍន៍ជនបទ ប្រធានគណៈកម្មការផ្សារលើ និងផ្សារក្រោម​ ព្រមទាំងសប្បុរសជន​ បានចូលរួមថវិកាជូនដល់សាខាកាកបាតក្រហមកម្ពុជា ខេត្តសៀមរាប

កាលពីព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីសប្បុរសជន កងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប។ ក្នុងឱកាសនោះ សប្បុរសជនដែលបានឧត្តម្ភ បានឱ្យដឹងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាការរួមចំណែកតិចតួចមួយ ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមន្ត្រី បុគ្គលិកនៃកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប បានបរិច្ចាគដោយសទ្ធាជ្រះថ្លា ហើយនេះក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកជួយគ្នាក្នុងគ្រាក្រ គ្រាលំបាក ។ ក្នុងឱកាសនោះដែរលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ មន្ត្រី បុគ្គលិក ខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺសបញ្ជាក់ពីទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកានេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។ លោកក៏សូមជូនពរដល់ លោកប្រធាន និងមន្ត្រី បុគ្គលិកទាំងអស់ នៃកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង