កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នៅសាលប្រជុំសាលាស្រុកប្រាសាទបាគង លោកជំទាវ ឯម ផល្លាមុនី សមាជិកព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយសមាជិក សមាជិក ក្រុមប្រឹក្សាឃុំទាំង ៥៤រូប មកពីឃុំទាំង៩ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងពិធីនេះក៏មានការចូលរួមពីឯកឧត្តម ម៉ក់ សំភារ សមាជិកក្រុមប្រឹក្សាខេត្ត លោក សូរ ប្លាតុង អភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សរុបចំនួន ៦៥នាក់ ស្រី២៣នាក់ ។បន្ទាប់ពីមតិស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់លោក សូរ ប្លាតុង អភិបាលស្រុក លោកជំទាវព្រឹទ្ធសភាបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុកពីសម្តេចប្រធានព្រឹទ្ធសភា និងបានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំរដ្ឋបាលស្រុកនិងមន្រ្តី ដែលបានចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមការណៃនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល និងបានអំពាវនាវបន្ថែមឲ្យមានការចូលរួមបង្ការទប់ស្កាត់ជាបន្តទៀត។ បន្ទាប់ពីការសំណេះសំណាលចប់ លោកជំទាវ បានផ្តល់ជូនថវិកាដល់សមាជិកក្រុមប្រឹក្សាឃុំ ទាំង ៥៤នាក់ ដោយក្នុង ១នាក់ ទទួលថវិកាបាន ៣០,០០០ រៀល ផងដែរ៕
