ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត ព្រមទាំងមន្ទីរ អង្គភាពមួយចំនួន។ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣នេះ មានរបៀបវារៈចំនួន ៩ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត ជាមួយនឹងរបៀបវារៈទាំងនេះ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តក៏បានលើកឡើងដោយផ្តោតទៅលើបញ្ហា រចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ និង ក្រុង គំនូសចរាចរណ៍ ភ្លើងចរាចរណ៍ ការដោះស្រាយវិវាទតុលាការ ការកំណត់ឈ្មោះផ្លូវ លេខផ្ទះ ការសាងសង់ កាកំណត់កំពស់ការសាងសង់ ការសាងសង់សំណង់អណាធិបតេយ្យនៅតំបន់ភ្នំគូលែនដែលនៅតែកើតមានទោះបីជាអាជ្ញាធរខិតខំទប់ស្កាត់យ៉ាងណាក៏ដោយ។ ជាមួយនឹងការលើឡើងរបស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្តនិងមន្ទីរ អង្គភាពពាក់ព័ន្ធក៏បានបានមានការបកស្រាយបំភ្លឺជូនអង្គប្រជុំផងដែរ ។ឯកឧត្តម ទៀ សីហា បានបញ្ជាក់បន្ថែមដល់អង្គប្រជុំផងដែរថា ទោះបីយើងកំពុងជួបបញ្ហាវិបត្តិជម្ងឺកូវិដ១៩ តែខេត្តសៀមរាបរបស់យើងបានអនុវត្តក្នុងការទប់ស្កាត់បានយ៉ាងល្អ ដោយយើងបានចាត់តាំងមន្ត្រីនៅប្រចាំការទទួលប្រជាពលរដ្ឋនៅតាមច្រកព្រំដែន ហើយយើងក៏បានរៀបចំបងប្អូនដែលវិលមកពីក្រៅប្រទេស ដោយដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃតាមការណែនាំរបសក្រសួងសុខាភិបាលផងដែរ ដើម្បីជៀសវាងរលកទីពីរកើតមានឡុំង។ ជាមួយគ្នានេះ ឯកឧត្តមសង្កត់ធ្ងន់ផងដែរចំពោះបញ្ហាអប់រំ ព្រមទាំងបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្រូវចាត់មន្ត្រីពិនិត្យតាមដានក្នុងការបង្រៀនតាមរយៈប្រព័ន្ធ Online ជាប្រចាំ ដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពនៃការសិក្សា។ឯកឧត្តម ខេត្តក៏បានស្នើដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ចូលរួមក្នុងការត្រួតពិនិត្យនូវការចុះបញ្ជីប្រជាជនក្រីក្រនៅមូលដ្ឋានឱ្យបានច្បាស់លាស់និងចំគោលដៅ ពិសេសប្រជាពលរដ្ឋដែលធ្លាក់ក្រក្នុងអំឡុងកូវីដ១៩។ឯកឧត្តម អ៉ឹង ហឿន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ពិសេសការទប់ស្កាត់ និងបង្កា ព្យាបាលជម្ងឺកូវីដ១៩ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានកោតសរសើរចំពោះមន្ត្រីយើងដែលមានការយកចិត្តទុកដាក់ដោយរក្សាអនាម័យស្របទៅតាមការណែនាំរបស់ក្រួងសុខាភិបាល ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានឲ្យថ្នាក់ដឹកនាំបន្តការផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់នូវរលកទី២នៃជម្ងឺកូវិដ១៩ នៅតាមសហគមន៍៕
កិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣
- 582
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 582
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 582
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 582
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 582
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 582
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 582
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 582
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 582
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 582
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 582
- ដោយ vannak