រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អភិបាលខេត្តសៀមរាប ជួបសំណេះ សំណាលជាមួយរដ្ឋបាលក្រុង និងសង្កាត់ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរការងារជាក់ស្តែង

កាលពីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ ក្នុងក្រុងសៀមរាប។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហាអភិបាលនៃគណៈអភិបាលខេត្ត បានជម្រាបអំពីគោលបំណងនៃការជួបសំណេះ សំណាល រួមមាន ១.ការងារសន្តិសុខរួមមាន ការងារបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន លួច ឆក់ ល្បែងស៊ីសង ២.ការផ្ដល់សេវានៅច្រកចេញចូលតែមួយ ៣. ការប្រើប្រាស់មូលនិធិសង្កាត់ ជាពិសេស ៤. ការក្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ អាជ្ញាធរមូលដ្ឋាន។ក្រោយពីបានស្តាប់នូវការរាយការណ៍របស់ លោកប្រធានក្រុមប្រឹក្សា អភិបាលក្រុង អធិការនគរបាលក្រុង ចៅសង្កាត់ និងមន្ត្រីរាជការរដ្ឋបាលក្រុងរួចមក ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានផ្តល់អនុសាសន៍ និងណែនាំដូចខាងក្រោម៖១. ចំពោះការងារសន្តិសុខ គណៈបញ្ជាការឯកភាពក្រុងត្រូវយកចិត្តទុកដាក់ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ល្បែងស៊ីសង ដោយមានផែនការអនុវត្តជាប្រចាំ២. លើកទឹកចិត្តអោយរដ្ឋបាលក្រុង និង រដ្ឋបាលសង្កាត់ បន្តបើកផ្លូវតាមផែនការគ្រោងទុក៣. ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ត្រូវសហការស្រង់ស្ថិតិ រឺម៉ក(រ៉ឺម៉កសណ្តោង និងរឺកម៉កកង់បី PassApp) ដើម្បីពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់អាវកាក់៤. រដ្ឋបាលក្រុងត្រូវយកចិត្តទុកដាក់លើការសំអាតដី ឬធូលីតាមថ្នល់ ក្រោយពីទទួលបានរថយន្តបោសសំអាតថ្នល់ពីរដ្ឋបាលខេត្ត៥. រដ្ឋបាលក្រុង ត្រូវជំរុញការផ្សព្វផ្សាយព័ត៌មានចំពោះសកម្មភាព និងសមិទ្ធផលដែលរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់បានខិតខំប្រឹងប្រែងអនុវត្ត៦. បន្តផ្សព្វផ្សាយ និងជំរុញអោយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតអោយមកដាក់ពាក្យស្នើសុំដើម្បីទទួលការវាយតម្លៃចំណាត់ថ្នាក់គ្រួសារក្រីក្រ។ក្នុងឪកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រគល់រថយន្តបោសសំអាតក្រុង ជូនដល់រដ្ឋបាលក្រុងសៀមរាប ចំនួន១គ្រឿងផងដែរ។

អត្ថបទទាក់ទង