រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ឯកឧត្តម អភិបាលខេត្តបានជំរុញឱ្យមន្ត្រីអប់រំ ត្រួតពិនិត្យលើការអប់រំតាមរយៈប្រព័ន្ធ Online ក្នុងពេលវិបត្តិជំងឺកូវីដ១៩

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តបានជំរុញឱ្យប្រធានមន្ទីរមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចាត់មន្ត្រីអប់រំតាមដាន ត្រួតពិនិត្យការបង្រៀនតាមប្រព័ន្ធ Online ក្នុងខេត្តឱ្យបានល្អ ដើម្បីពង្រឹងគុណភាពសិក្សាកុំឱ្យធ្លាក់ចុះ ក្នុងដំណាក់កាលបិទសាលារៀននៃវិធានការការពារការរីករាលដាលជំងឺកូវីដ១៩។អនុសាសន៍ណែនាំនេះ គឺជាការយកចិត្តទុកដាក់លើការសិក្សាអប់រំរបស់កុមារាកុមារី និងយុវជន បើទោះបីសាលាត្រូវបានបិទក៏ដោយ លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំត្រូវពង្រឹងគុណភាពអប់រំកាន់តែប្រសើរបន្ថែមទៀត។

អត្ថបទទាក់ទង