សាខាទី១០ របស់ធនាគារ ជីបម៉ុង ខមមើសលប៊ែង ម.ក ត្រូវបានសម្ពោធកាត់ខ្សែរបូរបើកឲ្យដំណើរការជាផ្លូវការ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២០នេះក្រោមអធិបតីភាពរបស់លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងនៃធនាគារជាតិកម្ពុជា និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ សាខាធនាគារជីបម៉ុង ខេត្តសៀមរាប ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។ ធនាគារជីបម៉ុងក្លាយជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្ត និងយូរអង្វែងសម្រាប់អតិថិជននៅខេត្តសៀមរាប ហើយធនាគារជីបម៉ុង និងក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុជាទីទុកចិត្ត និងជាដៃគូវិនិយោគដ៏ជោគជ័យយូរអង្វែងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។បើទោះបីជាវិស័យទេសចរណ៍នៅខេត្តសៀមរាបកំពុងរងផលប៉ះពាល់ ដោយវិបត្តិជំងឺកូវីដ១៩ក៏ដោយ ក៏ធនាគារ ជីបម៉ុង សម្រេចវិនិយោគក្នុងខេត្តនេះ ដើម្បីចូលរួមពង្រឹងទំនុកចិត្តវិនិយោគិនក្នុងខេត្ត ព្រមទាំងផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុ និង ផ្ដល់សេវាធនាគារសំខាន់ៗសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនេះ ក៏ដូចជាពេលអនាគត ។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុង និងជាម្ចាស់ភាគហ៊ុនធនាគារ ជីបម៉ុង លោកឧញ៉ា លាង ឃុន បានបញ្ជាក់ថា «ធនាគារ ជីបម៉ុង គឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីបម៉ុង ដែលមានវត្តមាន និងកេរ្តិ៍ឈ្មោះលើទីផ្សារកម្ពុជាជិត៤០ឆ្នាំមកហើយ និង ជាបណ្តុំនៃក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ ដែលមានបទពិសោធន៍ ជំនាញវិជ្ជាជិវៈ និងទេពកោសល្យខ្ពស់ ក្នុងការកំណត់គោលដៅវិនិយោគច្បាស់លាស់ រឹងមាំ យូរអង្វែង និងប្រកបដោយឆន្ទៈខ្ពស់ ដើម្បីសម្រេចបេសកកម្មដោយជោគជ័យ និង ស្ថិតនៅជាមួយអតិថិជនជានិច្ច»។ គិតត្រឹមតែ ក្នុង រយៈពេលជាងមួយឆ្នាំ ធនាគារ ជីបម៉ុង បានពង្រីកសាខាធនាគារបាន១០ទីតាំង ភ្នាក់ងារធនាគារចំនួន៥០ និងគ្រោងពង្រីកឲ្យបាន៥០០ទីតាំងក្នុងឆ្នាំនេះ ដៃគូទូទាត់ចំណាយផ្សេងៗចំនួន៤០០កន្លែង និងកម្មវិធីទូរស័ព្ទដៃ Bank! Bank! ។ ធនាគារ ជីបម៉ុង សាខាខេត្តសៀមរាប គឺជាសាខាទី១០នៃធនាគារ ជីបម៉ុង ហើយធនាគារនេះបានប្រតិបត្តិការចំនួន៤រាជធានីខេត្តហើយ គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និង ខេត្តសៀមរាប ។ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងនៃធនាគារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការបើកឲ្យដំណើរការបម្រើសេវាកម្ម របស់សាខាធនាគារ ជីបម៉ុង ខមមើសលប៊ែង ម.ក នៅខេត្តសៀមរាប នាពេលដែលពិភពលោកជួបនូវវិបត្តិកូវីដ១៩ ហើយក៏ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជម្រុញ និង បង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចនៅក្នុងខេត្តទេសចរណ៍មួយនេះ ។ ពិតណាស់ហើយថា ការពង្រីកបណ្តាញប្រតិបត្តិការ គឺជាកត្តាអាទិភាពរបស់ធនាគារសំដៅបង្កើននូវសក្តានុពលពាណិជ្ជកម្ម បង្កើតនូវឱកាសសម្រាប់អតិថិជនឯកត្តជន និងសហគ្រាសក្នុងការប្រើប្រាស់ផលិតផល ក៏ដូចជាធ្វើឲ្យប្រសើឡើងនូវកម្រិតជីវភាពដល់សហគមន៍ទាំងមូលផងដែរ ។ ជាមួយគ្នានេះដែរឯកឧត្តម និងលោកជំទាវគត្តិបណ្ឌិត បានសង្ឃឹមថា សាខាធនាគារជីបម៉ុង ខមមើសល ប៊ែង ម.ក ខេត្តសៀមរាប ដែលយើងបាននិងកំពុងប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ ជាមជ្ឈមណ្ឌលសេវាកម្ម ដើម្បីបម្រើនូវផលិតផលសេវាកម្មប្រកបដោយភាពបត់បែនជូនដល់អតិថិជនដែលរស់នៅ និងប្រកបអាជីវកម្មនៅឯខេត្តសៀមរាប ជាមួយនឹងបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈ។ ម៉្យាងទៀត ធនាគារជីបម៉ុង នឹងបានបង្កលក្ខណៈងាយស្រួល ក្នុងការជួយគាំពារដល់ផ្នែកហិរញ្ញវត្ថុ ក្នុងការបម្រើសេវាកម្ម ជូនដល់អតិថិជនភ្ញៀវជាតិ អន្តរជាតិ សំខាន់ម្ចាស់ក្រុមហ៊ុន ជាសហគ្រាស សិប្បកម្ម និង ពាណិជ្ជករ កសិករ និង ប្រជាពលរដ្ឋ ដើមី្បជាទុនក្នុងការពង្រីកនូវមុខរបររបស់បងប្អូនទៀតផង។ លោកជំទាវគត្តិបណ្ឌិតក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តមានសក្តានុពលសេដ្ឋកិច្ចមួយនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ ហើយខេត្តបានអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព សមភាព សមធម៌ លើគ្រប់វិស័យ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ធានានូវការទាក់ទាញអ្នកវិនិយោគិនទៀតផង ។ ក្នុងនោះលោកជំទាវគត្តិបណ្ឌិតក៏បានលើកផងដែរ អំពីអត្ថប្រយោជន៍ក្នុងការបម្រើរបស់ធនាគារ គឺយើងមិនអាចបញ្ឈប់ការរីកចម្រើនរបស់ធនាគា រ នៅពេលដែលកំពុងជួបវិបត្តិជម្ងឺ កូវិដ១៩ នៅលើពិភពលោក ក៏ដូចនៅកម្ពុជា គឺយើងនូវតែបន្តពង្រឹងពង្រីកអាជីវកម្មរបស់សម្រាប់ពេលអនាគត ។ ក្នុងនោះលោកជំទាវគត្តិបណ្ឌិតក៏បានធ្វើការណែនាំមួយចំនួន លើកការបង្កើនយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់នៃជម្ងឺឆ្លងកូវិដ១៩ ត្រូវអនុវត្តឲ្យបាននូវវិធានការ ការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ចំពោះបងប្អូនអតិថិជនរបស់ខ្លួន មកទទួលសេវា នៅក្នុងសាខាធនាគាររបស់ខ្លួន៕
ឯកឧត្តម អភិបាលខេត្តអញ្ជើញចូលរួមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការធនាគារ ជីប ម៉ុង ខមមើសលប៊ែង ម.ក សាខាទី១០ នៅខេត្តសៀមរាប
- 771
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 771
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 771
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 771
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 771
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 771
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 771
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 771
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 771
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 771
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 771
- ដោយ vannak