នាព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំសាលាខេត្តបានរៀបចំកិច្ចប្រជុំ ប្រចាំត្រីមាសទី ២ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាបក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត និងប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត លោកវិជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ប៉ារ៉ាសុីតសាស្ត្រ និងប៉ាណកសាស្ត្រ "CNM " លោកប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងវត្តមានលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀតប្រមាណជា ៥០នាក់។ ក្នុងកិច្ចប្រជុំនេះ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើវឌ្ឍនភាពការងាររយ:ពេល ៥ខែ បញ្ហាប្រឈម សំណូមពរ ដំណោះស្រាយ និងផែនការអនុវត្តបន្ត។ជាមួយនឹង ផែនការអនុវត្តបន្តនេះ លោក អភិបាលខេត្តក៏បានជំរុញដល់ក្រុង ស្រុកត្រូវចាត់វិធានសម្អាត និងប្រមូលសំបកកង់យានយន្ត សំបកដូង កំប៉ុង ដប និងវត្ថុផ្សេងៗដែលអាចដក់ទឹកបានយកទៅកប់ឬដុតចោល ជៀសវាងក្លាយជាជំរកមូសខ្លានារដូវវស្សានេះ៕
