កាលព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអនុញ្ញាតឱ្យក្រុមហ៊ុនស៊ូមេឃ និងក្រុមហ៊ុន xinxing ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងដោយលោក សំរិទ្ធ ឌីម៉ង់ តំណាងក្រុមហ៊ុនទាំងពីរ ជួបសម្តែងការគួរសមនិងប្រគល់អង្ករចំនួន ៨តោន,ទឹកសុទ្ធវីតាល់៨៨កេស និងម៉ាស់៨៨៨ម៉ាស់ របស់ក្រុមហ៊ុនស៊ូមេឃ និងក្រុមហ៊ុន xinxing ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោក សំរិទ្ធ ឌីម៉ង់ តំណាងក្រុមហ៊ុនទាំងពីរ នាំយកមកប្រគល់ ជូនរដ្ឋបាលខេត្តសៀមរាបដើមី្បចូលរួមក្នុងការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់ជម្ងឺកូវិដ១៩ ។ឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងន័យទទួលយកដោយក្តីសោមនស្សរីករាយ ចំពោះការគាំទ្ររបស់ក្រុមហ៊ុន ស៊ូមេឃ និង ក្រុមហ៊ុនxinxing ក្នុងកាលៈទេសៈដែលរដ្ឋបាល ខេត្ត កំពុងមមាញឹកអនុវត្តវិធានការនានា ក្នុងគោលដៅឆ្ពោះទៅរកការបន្តគ្រប់គ្រង រក្សាឲ្យបានស្ថានភាពទប់ស្កាត់ការចម្លងវារុសកូវីត-១៩ ចូលទៅកាន់សហគន៍នោះ ។ ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាប មិនបានបន្ធូរបន្ថយនោះឡើយ គឺត្រូវបានរឹតបន្តឹងឡើងថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ សំខាន់បានយកចិត្តទុក ដាក់ខ្ពស់ពីថ្នាក់ខេត្តដល់មូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ក្នុងការបង្កាទប់ស្កាត់នូវរលកទី២នៃកូវិដ១៩ ទោះបីនៅប្រទេស កម្ពុជាយើង មានភាពធូស្រាលក៏ដោយ អាជ្ញាធរខេត្តក៏មិនបណ្តែតបណ្តោយ មើលស្រាលចំពោះបញ្ហាជម្ងឺកូវីដនេះ ។ ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់ពីកិច្ចអភិវឌ្ឍន៍របស់ខេត្ត ក្នុងពេលដែលជួបនូវវិបត្តិកូវិដ១៩ និង ការ ធ្លាក់ចុះនៃភ្ញៀវទេសចរណ៍នោះ អាជ្ញាធរខេត្តក៏បានធ្វើការជម្រុញក្នុងការស្ថាបនា និង ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងខេត្ត ពិសេសក្នុងការរៀបចំជីកដាក់បំពង់ប្រព័ន្ធទឹកស្អាតនៅក្នុងក្រុងសៀមរាប ដែលធ្វើឡើងដោយអង្គភាព រដ្ឋាករទឹកស្វយ័តសៀមរាប និង តភ្ជាប់ចូលផ្ទះប្រជាពលរដ្ឋទៀតផង ។ ម៉្យាងទៀត ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការផ្តល់អំណោយទាំងនេះ អាជ្ញាធរខេត្តនឹងយកទៅប្រើប្រាស់ក្នុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវិដ១៩ សំខាន់នៅតាមមណ្ឌលចត្តាឡីស័ក កុំឲ្យកើតមាននៅតាមសហគមន៍ និង ប្រជាពលរដ្ឋងាយរងគ្រោះទៀតផង ៕
ឯកឧត្តម អភិបាលខេត្តសៀមរាបទទួលអំណោយពីក្រុមហ៊ុនស៊ូមេឃនិងក្រុមហ៊ុន xinxing ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- 563
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 563
- ដោយ vannak
-
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 563
- ដោយ vannak
-
សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- 563
- ដោយ vannak
-
កិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម
- 563
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់
- 563
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 563
- ដោយ vannak
-
ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”
- 563
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី (CICG Center for Europe and Asia) នៃសាធារណរដ្ឋប្រជាមានិតចិន
- 563
- ដោយ vannak
-
ដំណឹងពិសេសសម្រាប់បងប្អូនអ្នកខេត្តសៀមរាប ដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ ផ្សារហេរីថេក វ៉ក នឹងសហការរៀបចំការសម្តែងទស្សនីយភាពទម្រង់សិល្បៈល្ខោននិយាយ រឿង ‘’ផ្កាស្រពោន‘’ សម្ដែងជូនដោយសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ខេត្តសៀមរាប រួមសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករមហាជនខេត្តសៀមរាប មកជូនបងប្អូនទស្សនិកជន បានទស្សនា ដោយឥតគិតថ្លៃ !
- 563
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ២៤ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៤) ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »
- 563
- ដោយ vannak