នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានលើកគម្រោងរៀបចំដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកចំនួន ២ គឺស្រុកប្រាសាទបាគងដែលទើបទទួលបានការសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្មីៗកន្លងមកនេះ និងស្រុកបន្ទាយស្រី។ ដូចនេះមកទល់ពេលនេះក្រុង ស្រុក ចំនួន ៧ រួមមានក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី។ ដោយឡែកចំពោះស្រុកនៅសល់ចំនួន ៥ទៀត បានដំណើរការតាមយន្តការច្រកចេញចូលតែមួយ ហើយរដ្ឋបាលខេត្ត បានគ្រោងដំណើរការសាងសង់អគារនាពេលឆាប់ៗខាងមុខនេះ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំ និងផ្តល់អនុសាសន៍ដូចខាងក្រោម៖១. ពង្រឹងការផ្តល់តាមច្រកចេញចូលតែមួយ លុបបំបាត់ការរត់ការ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទទួលបានសេវាឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព។២. បន្តយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងជំងឺកូវីដ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។៣. ជំរុញសក្តានុពលរបស់ស្រុកក្នុងការទាក់ទាញទេសចរណ៍ជាពិសេសកសិទេសចរណ៍ ដែលរដ្ឋបាលស្រុកបានកំពុងយកចិត្តទុកដាក់កន្លងមក។៤. ក្រុមប្រឹក្សាឃុំត្រូវយកចិត្តទុកដាក់លើការងារវាយតម្លៃគ្រួសារក្រីក្រ ដោយធានាបាននូវតម្លាភាព ហើយរាជរដ្ឋាភិបាលក៏នឹងឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះផងដែរ។
ឯកឧត្តម អភិបាលខេត្ត៖ ការដាក់ដំណើរការច្រកចេញចូលតែមួយ គឺជាការលើកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ
- 594
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ប្រតិភូខេត្តសៀមរាបដឹកនាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដេីម្បីជាផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រជាជនកូរ៉េ
- 594
- ដោយ vannak
-
ដើម្បីរក្សាតម្លៃជាខេត្តទេសចរណ៍ដ៏មានភាពទាក់ទាញ សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ បញ្ហាតិចតួចក៏យើងរួមគ្នាដោះស្រាយ
- 594
- ដោយ vannak
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ រយៈពេលពីរថ្ងៃ
- 594
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 594
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយរដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ
- 594
- ដោយ vannak
-
អបអរសាទរ! កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»
- 594
- ដោយ vannak
-
សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
- 594
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១៤
- 594
- ដោយ vannak
-
សូមទស្សនាចំណាប់អារម្មណ៍បងប្អូន ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរដោយរថយន្តក្រុងឥតគិតថ្លៃ
- 594
- ដោយ vannak
-
រថយន្ត៦៦គ្រឿង បានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋចំនួន ២ ៧៤៥នាក់ពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាប
- 594
- ដោយ vannak