រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ឯកឧត្តម អភិបាលខេត្តចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២៣ ឆ្នាំ២០២៣

ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅវិមានមិត្តភាព រាជធានីភ្នំពេញ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២៣ ឆ្នាំ២០២៣ (CAMSOC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ។សូមបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)៕

អត្ថបទទាក់ទង