រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣នេះ មានរបៀបវារៈចំនួន ៣ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត ជាមួយនឹងរបៀបវារៈទាំងនេះ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តក៏បានលើកឡើងដោយផ្តោតទៅលើបញ្ហាការអនុវត្តច្បាប់ចរាចរណ៍ សភាពការកូវីដ-១៩ ការស្តារស្ទឹងសៀមរាប ហេដ្ឋារចនាសម្ព័ន្ធ ការផ្សព្វផ្សាយព័ត៌មាន ការដឹកជញ្ជូនដី ខ្សាច់ ថ្ម។ ជាមួយនឹងការលើឡើងរបស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្តនិងមន្ទីរ អង្គភាពពាក់ព័ន្ធក៏បានបានមានការបកស្រាយបំភ្លឺជូនអង្គប្រជុំផងដែរ ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្តក៏បានជម្រាបដល់អង្គប្រជុំផងដែរ អំពីការអនុវត្ត ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្តជាប្រចាំនូវការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះមន្ទីរ និងអ្នកពាក់ព័ន្ធក្នុងការចុះបញ្ជីអត្តសញ្ញាណកម្មជូនគ្រួសារ ដោយត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវ និងដល់គ្រួសារក្រីក្រពិតប្រាកដ ដោយពុំឱ្យមានការចុះបញ្ជីជូនតែក្រុមគ្រួសាររបស់ខ្លួននោះទេ ធ្វើយ៉ាងឱ្យផលប្រយោជន៍នេះបានទៅដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។ ម្យ៉ាងទៀត ចំពោះការរុនរានទន្ទ្រានយកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតត្រូវធ្វើការទប់ស្កាត់ឱ្យខានតែបាន ដោយពុំអនុញ្ញាតឱ្យមានការកាប់ទន្ទ្រានវាតយកដីរដ្ឋនោះឡើយ មួយវិញទៀតមេឃុំ ចៅសង្កាត់ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការហត្ថលេខាលើការទិញ លក់ដីរបស់រដ្ឋផងដែរ។ក្នុងនោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត សូមធ្វើការគាំទ្រចំពោះវិធានការរបស់ឯកឧត្តម អភិបាលខេត្ត និងធ្វើយ៉ាងណាឱ្យមានការបញ្ឈប់ការទន្ទ្រាន និងទិញ លក់លើដីរបស់រដ្ឋជាបន្តទៀត។ ម្យ៉ាងវិញទៀត ចំពោះការចុះអត្តសញ្ញាណប្រជាជនក្រីក្រនេះ អាជ្ញាធរពាក់ព័ន្ធត្រូវសហការគ្នាឱ្យល្អ ដើម្បីយើងធ្វើត្រូវគោលដៅដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបានដាក់ចេញ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាក៏សូមធ្វើការកោតសរសើរផងដែរ ចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាលោក អភិបាលក្រុង និងក្រុមការងារដែលបានធ្វើការសាងសង់ និងបើកផ្លូវក្នុងក្រុងសៀមរាប ដែលកត្តានេះបានធ្វើឱ្យខេត្តសៀមរាបយើងអាចបណ្តោះចរាចរណ៍កុំឱ្យមានការកកស្ទះនាពេលខាងមុខ៕
ក្រុមប្រឹក្សាខេត្តសៀមរាបបានបើកកិច្ចប្រជុំសាមញ្ញលើកទី ១៤
- 451
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ និងវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
- 451
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ២
- 451
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និង វត្តកេសសរារាម
- 451
- ដោយ vannak
-
ដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្រ្តក្រុង-ស្រុក ខេត្តសៀមរាប
- 451
- ដោយ vannak
-
អង្គការ GIZ បានសហការជាមួយនឹងរដ្ឋបាលខេត្តបានបង្កើតសហគមន៍ទេសចរណ៍ថ្មីមួយស្ថិតក្នុងភូមិវត្តបូព៌
- 451
- ដោយ vannak
-
កម្រងរូបភាព អតីកាល-បច្ចុប្បន្នកាល
- 451
- ដោយ vannak
-
កិច្ចជំនួបពិភាក្សាការងាររវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការមូលនិធិអេ២១
- 451
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវថ្នាលទិន្នន័យទីក្រុងឆ្លាតសៀមរាប! SRPA Announces the Public Release of the Siem Reap Smart City Data Platform!
- 451
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១
- 451
- ដោយ vannak
-
ព្រឹត្តិការណ៍ Gumball 3000 ជាមួយនឹងរថយន្តទំនើបៗ (supercar) ដ៏ល្បីល្បាញមួយលើពិភពលោក នៅមុខប្រាសាទអង្គរវត្ត
- 451
- ដោយ vannak