ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ឯកឧត្តម អភិបាលខេត្តបានថ្លែងថាការប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបនាពេលនេះ គឺជាការប្រគល់ភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀ ត ដែល តម្រូវឱ្យសាមីខ្លួនត្រូវតែបញ្ចេញឱ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ការលំបាកនានា ដែ លកើតមានឡើងកន្លងមក ហើយចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានាឱ្យបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុស ត្រូវចំពោះមុខក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងភារកិច្ចទាំងឡាយផ្សេងៗទៀតទៅតាមការចាំបាច់ដែលរដ្ឋបាលខេត្តប្រគល់ជូន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានបន្ថែមថាខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាង្គប្រាសាទនិងតំបន់ទេសភាពធម្មជាតិ អេកូ-ទេសចរណ៍ច្រើនទៀត សម្រាប់ភ្ញៀវទេសចរ មកទស្សនាកម្សាន្ត។ ដោយស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន នៃវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យមានផលប៉ះពាល់ជាខ្លាំងដល់បងប្អូនប្រតិបត្តិករ និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។ ផលវិបាកនៃជំងឺកូវីដ-១៩ បានធ្វើឱ្យខេត្តសៀមរាប ពិសេស តំបន់រមណីយដ្ឋានអង្គរដែលធ្លាប់តែទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ បែរជាមានសភាពស្ងប់ស្ងាត់។ឯកឧត្តម បន្ថែមថាទោះស្ថិតក្នុងដំណាក់កាលផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដោយក៏រដ្ឋបាលខេត្ត បាននិងកំពុងជម្រុញ និង យកចិត្តទុក ដាក់លើការកែលំអសោភណ្ឌភាពក្រុង ឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ក្នុងនោះខេត្តបានកសាងផ្លូវថ្នល់ក្នុងក្រុង ឆ្នាំ២០១ ៩-២០២០នេះ សរុបចំនួន២៧ខ្សែ ដែលមានប្រវែងសរុបចំនួន ១៦,៤៥០គីឡូម៉ែត្រ និងបានដា ក់លូ និងលូប្រអប់តាមបណ្តោយផ្លូវ។ ម្យ៉ាងទៀត ខេត្តក៏បានរៀបចំកែលំអសោភណ្ឌភាពសួនច្បារមាត់ស្ទឹង ខាងជើង ស្ពាន ថ្មព្រះរាជដំណាក់ ដោយបានបំពាក់នូវឧបករណ៍ ហាត់ប្រាណហើយ ក្រសួងព្រះបរមរាជវាំងកំពុងដំណើរការរៀបចំសោភណ្ឌភាពសួនច្បារមុខព្រះរាជដំណាក់ផងដែរ៕
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ
- 1.4ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 1.4ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 1.4ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 1.4ពាន់
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 1.4ពាន់
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 1.4ពាន់
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 1.4ពាន់
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 1.4ពាន់
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 1.4ពាន់
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 1.4ពាន់
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 1.4ពាន់
- ដោយ vannak