នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីចែកស្បៀងតំណាងសិស្សទទួលបានអាហារូបករណ៍ សិស្សមកពីគ្រួសារក្រីក្រ និងក្រុមសិស្សមានបណ្ណសមធម៌ក្រីក្រប្រភេទ ក្រ១ ក្រ២ និងបណ្ណសមធម៌ផ្សេងៗទៀត ចំនួន ៤៤នាក់ ក្នុងនោះចុងភៅ ០៥ នាក់ ក្នុង១ នាក់ទទួលបានអង្គរ ១០គីឡូុក្រាម នៅសាលាបឋមសិក្សាចំបក់ហែ ស្រុកពួក ខេត្តសៀមរាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ដោយស្ថិតនៅក្នុងកាល:ទេស:នៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ និងការដាក់ឱ្យសាលារៀនវិស្សមកាលតូចមុនកាលកំណត់ និងដោយពិនិត្យឃើញពីកង្វះខាតរបស់គ្រួសារសិស្សដែលមានស្ថានភាពជីវភាពលំបាក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សហកាជាមួយកម្មវិធីស្បៀងអាហារពិភពលោក និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបង្វែរស្បៀង និងថវិកាទិញស្បៀងសិស្ស យកទៅទិញស្បៀងជាអង្គរចែកជូនសិស្សអាហារូបករណ៍ និងសិស្សមកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ ក្រ១ ក្រ២ និងបណ្ណសមធម៌ផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានមួយចំនួន ។ កម្មវិធីចែកស្បៀងនេះ ចែកចេញជា២ -ដំណាល់កាលលើកទី១ (ចាប់ពីខែមីនា និងខែមេសា) មានចំនួន ១០ ខេត្ត ប្រើប្រាស់អង្គរអស់ចំនួន ៩៨០៣២២ គីឡូក្រាម និងបណ្ណ ៩២២៧៣បណ្ណ ។ -ដំណាក់កាលលើកទី២ (ចាប់ពីខែមិថុនា និងខែកក្កដា) មានចំនួន ១១ ខេត្ត ប្រើប្រាស់អង្គរអស់ចំនួន ១៤២៣៤៤០ គីឡូក្រាម បណ្ណសមធម៌ ៩៤៨៩៦ បណ្ណ និងប្រេងឆាចំនួន ៩២២៧៣គីឡូក្រាម ។
អាណាព្យាបាលសិស្សអាហារូបករណ៍ក្នុងខេត្តសៀមរាបចំនួន ៤៤នាក់បានទទួលអំណោយពីក្រសួងអប់រំ យុវជន និងកីឡា
- 631
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តសៀមរាបសូមផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ
- 631
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 631
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 631
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណ BNI ដែលបានឧបត្ថម្ភសម្ភារសិក្សា ៥០០ឈុត ដល់សិស្សសាលាបឋមសិក្សាចុងឃ្នៀស
- 631
- ដោយ vannak
-
កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤
- 631
- ដោយ vannak
-
ពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប
- 631
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តចុះពិនិត្យនៅតាមទីតាំងមណ្ឌលប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ និងចុះសួរសុខទុក្ខដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប
- 631
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស
- 631
- ដោយ vannak
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 631
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 631
- ដោយ vannak