ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ អ៊ីវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានលើគម្រោងចំនួន ២ គឺទី១. គម្រោងពុយទីហ្វូ គឺជាការស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានទាក់ទាញលើឆាកអន្តរជាតិ ខណៈគម្រោងនេះ ជួបពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅថ្មីៗនេះ រវាងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងម្ចាស់គម្រោង ដើម្បីសិក្សាពីលទ្ធភាព និងធ្វើការសន្និដ្ឋាននាពេលឆាប់នេះ ។លោកជំទាវ អ៊ីវ៉ា ង្វៀន ប៊ិញ បញ្ជាក់ទៀតថា ទី២. ជាគម្រោងលើប្រព័ន្ធធារាសាស្រ្ត មានឈ្មោះថា "សៀមរាបទឹកសម្រាប់ទាំងអស់គ្នា" ដែលមានទីតាំងក្នុងស្រុកពួក និងគាំទ្រដោយ ទីភា្នក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ហើយគម្រោងនេះ នឹងគ្រប់គ្រងលើធនធានទឹកចម្រុះ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានទឹកប្រើប្រាស់ទាំងអស់គ្នា ដែលមានគុណប្រយោជន៍ដល់ អាជ្ញាធរជាតិអប្សរា ក្រសួងធនធានទឹក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គភាពពាក់ព័ន្ធដទៃទៀត ហើយទោះបីប្រទេសកម្ពុជា ក៏ដូចពិភពលោក កំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ប្រទេសបារាំងនៅតែបន្តគាំទ្រ និងសហការ ជាមួយប្រទេសកម្ពុជា ក៏ដូចរដ្ឋបាលខេត្តសៀមរាប លើគម្រោងនានានាពេលអនាគត។ជាការឆ្លើយតប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរបស់ប្រទេសបារាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី បានណែនាំដល់បណ្ដារដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ធ្វើអត្តសញ្ញាណកម្មជនក្រីក្រពិតប្រាកដ ដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩។ ជាមួយនោះ រដ្ឋបាលខេត្ត ក៏បានខិតខំប្រឹងប្រែង ប្រែក្លាយពេលវេលាដ៏លំបាកនេះ ទៅជាការអភិវឌ្ឍ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង សម្រាប់ទទួលភ្ញៀវទេសចរ បន្ទាប់ជំងឺកូវីដ១៩នេះ។អត្ថបទ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
បារាំងបង្ហាញគម្រោងចំនួន២ សម្រាប់ការស្ដារវិស័យទេសចរណ៍ និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាប
- 646
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 646
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 646
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 646
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 646
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 646
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 646
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 646
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 646
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 646
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 646
- ដោយ vannak