ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលសាលាខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាលើតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាកិច្ចការវត្តអារាម ក្នុងខេត្តសៀមរាប ដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការនិមន្តចូលរួម ពីព្រះមេគណខេត្តទាំងពីរគណៈ អនុគណក្រុង ស្រុក ទាំង៥ នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យ មន្ទីរធម្មការ និងសាសនា និងមន្រ្តីជំនាញនៃរដ្ឋបាលសាលាខេត្តផងដែរ។ កិច្ចប្រជុំបានពិភាក្សាលើបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពក្នុងការទប់ស្កាត់ការរុះរើសសំណង់បុរាណ ពិសេសព្រះវិហារ ឬអគារសំណង់ដែលមានអាយុកាល៥០ឆ្នាំ និងការសាងសង់អគារថ្មីនៅតាមទីវត្តអារាមក្នុងខេត្តសៀមរាប ពិសេសវត្តដែលស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្រ្ត ដែលសំបូរទៅដោយប្រាង្គប្រាសាទបូរាណ ដែលទាមទារឲ្យមានការចូលរួមថែរក្សា និងអភិរក្ស។ ពាក់ព័ន្ធនឹងការសាងសង់សំណង់នៅក្នុងទីធ្លាវត្តអារាម ត្រូវមានការត្រួតពិនិត្យអំពីបច្ចេកទេសឲ្យបានច្បាស់លាស់និងត្រឹមត្រូវពីអ្នកជំនាញ ហើយត្រូវបានអនុញ្ញតដោយអាជ្ញាធរមានសមត្ថកិច្ច ជៀសវាងមានបញ្ហាឬគ្រោះថ្នាក់ណាមួយជាយថាហេតុ ជាពិសេសត្រូវគោរពច្បាប់ជាធរមាន។ ដើម្បីរក្សាបាននូវការគោរពនិងប្រតិបត្តិរបស់ពុទ្ធបរិសទ គ្រប់វត្តអារាមទាំងអស់ត្រូវពិនិត្យលើបញ្ហាដើររៃអង្គាស ឬនិមន្តបិណ្ឌបាតបច្ច័យ នៅតាមទីសាធារណៈ ដោយយើងពុំបានដឹងថាតើនៅក្នុងរូបភាពយកទៅធ្វើអ្វីខ្លះ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនេះ ក៏បានធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំដល់ព្រះសង្ឃ និងសាធារណជន កុំឱ្យមានការចូលកាន់កាប់រាន ដុត ឈូសឆាយ ទន្រ្ទាន និងហ៊ុមព័ទ្ធដីតំបន់សហគមន៍ព្រៃឈើ ដីគម្រប់ព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្ស នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ពង្រីកធ្វើជាវត្តអារាម និងជៀសវាងការរុករានទន្ទ្រានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធសម្រាប់បង្កើត ឬធ្វើជាអាស្រមថ្មីខុសច្បាប់៕
កិច្ចប្រជុំពិភាក្សាលើការងារអភិរក្សព្រះវិហារ ឬអគារសំណង់ ឬប្រាសាទបុរាណក្នុងវត្តអារាម និងការទប់ស្កាត់ការទន្ទ្រានដីរដ្ឋនិងហាមមិឱ្យវាតដីរដ្ឋធ្វើជាកម្មសិទ្ធ ឬវត្
- 922
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ
- 922
- ដោយ vannak
-
កិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”
- 922
- ដោយ vannak
-
ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នៅភូមិបង្កោង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
- 922
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាត្រៀមរៀបកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
- 922
- ដោយ vannak
-
អបអរសាទរ ខួបលេីកទី២១ (៧ វិច្ឆិកា ២០២៣ - ៧ វិច្ឆិកា ២០២៤)របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
- 922
- ដោយ vannak
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤
- 922
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្តីពីកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍
- 922
- ដោយ vannak
-
ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅក្នុងស្រុកពួក ខេត្តសៀមរាប
- 922
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា
- 922
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងអភិបាលរងខេត្តសៀមរាប និងលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
- 922
- ដោយ vannak