នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក លី សំរិទ្ធ អភិបាលរងខេត្តទទួលបន្ទុកគម្រោងថ្នាក់ខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យការបង្រៀនការចិញ្ចឹមមាន់ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមសន្សំនៅឃុំជីក្រែង និងឃុំអន្លង់សំណរ ស្រុកជីក្រែង ដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្វះខាតដែលបានអនុវត្តកន្លងមក។ជាមួយគ្នានេះ លោក បានកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋទាំងពីរឃុំ ដែលបានយកបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលនេះយកទៅអនុវត្តដោយចិញ្ចឹមមាន់ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ម្យ៉ាងទៀត ចំពោះក្រុមសន្សំឃើញថាមានភាពល្អប្រសើរផងដែរ ដោយក្រុមនីមួយៗបានយកចិត្តទុកដាក់និងអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុម និងការណែនាំរបស់ក្រុមការងារគម្រោងកន្លងមក។ ទន្ទឹមនឹងលទ្ធផលទាំងនេះ ក្រុមការងារក៏បានរកឃើញនូវចំណុចខ្វះខាតមួយចំនួន ហើយលោក ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវបន្តបង្រៀននិងណែនាំដល់គាត់បន្ថែមទៀតនូវចំណុចខ្វះខាតទាំងនេះ។ឆ្លៀតក្នុងឱកាសនេះ លោក និងក្រុមការងារក៏បានចុះពិនិត្យការចិញ្ចឹមសត្វ ពិនិត្យក្រុមសន្សំរបស់ប្រជាពលរដ្ឋដែលជាសមាជិកក្រុមសន្សំរបស់គម្រោងលាភ ជាមួយគ្នានេះ លោកក៏បានចុះពិនិត្យផ្លូវមួយខ្សែដែលកំពុងសាងសង់ដោយគម្រោងលាភស្ថិតក្នុងឃុំអន្លង់ ស្រុកជីក្រែង៕
លោក អភិបាលរងខេត្តទទួលបន្ទុកគម្រោងលាភថ្នាក់ខេត្តចុះពិនិត្យការបង្រៀនដល់ការចិញ្ចឹមសត្វ ក្រុមសន្សំ និងពិនិត្យផ្លូវដែលជារបស់គម្រោងលាភនៅស្រុកជីក្រែង
- 1.1ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 1.1ពាន់
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 1.1ពាន់
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 1.1ពាន់
- ដោយ vannak
-
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤
- 1.1ពាន់
- ដោយ vannak
-
អបអរសាទរ ទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”១ ធ្នូ ២០២៤
- 1.1ពាន់
- ដោយ vannak
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
- 1.1ពាន់
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តជីវាំង នៃសាធារណរដ្ឋប្រជាមានិតចិន
- 1.1ពាន់
- ដោយ vannak
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកណែនាំឱ្យសមត្ថកិច្ចអនុវត្តវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ
- 1.1ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ (កសិ-ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២)រយៈពេល៣ថ្ងៃ
- 1.1ពាន់
- ដោយ vannak
-
ការដាក់តាំងសារអប់រំសុខភាពលើតុ ស្តីពីតិចស្ករ តិចអំបិល តិចខ្លាញ់ តាមភោជនីយដ្ឋាន និង ហាងលក់អាហារ
- 1.1ពាន់
- ដោយ vannak