រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលស្រុកសូទ្រនិគម បានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) លើការផ្តត់ផ្គង់ទឹកស្អាត

ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុក បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងអាជីវករទឹកស្អាតឯកជន ដែលរៀបចំដោយសមាគមទឹកស្អាតកម្ពុជា សហការជាមួយគម្រោង WASH-FIN នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ដោយមានការចូលរួមពីមន្ត្រីលេខាធិការដ្ឋាន(គ.ជ.អ.ប) មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យកសិកម្ម គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ មេឃុំដំដែក ដានរុន ពពេល កៀនសង្កែ កំពង់ឃ្លាំង ខ្ចាស់ សំរោង និងស្ថានីយទឹកស្អាតសូទ្រនិគម។កិច្ចប្រជុំខាងលើនេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សាពីបញ្ហានិងដំណោះស្រាយដើម្បីអោយប្រជាពលរដ្ឋទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងស្តាប់បទបង្ហាញរបាយការណ៍សង្ខេបរបស់ស្ថានីយ៍ទឹកស្អាតសូទ្រនិគម។

អត្ថបទទាក់ទង