នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ខារ៉ាអូខេ ឌីស្កូតែក និងបៀរហ្គាឌិន ដឹកនាំដោយ លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលសៀមរាប ។ នាឱកាសនោះ លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានរាយការណ៍ជូនប្រធានអង្គប្រជុំ និងសមាជិកអង្គប្រជុំ អំពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្ត ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលតម្រូវអោយម្ចាស់មូលដ្ឋានមណ្ឌលកម្សាន្តទេសចរណ៍ចរណ៍គ្រប់ប្រភេទត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។ ក្នុងនោះដែរលោក លោកស្រី តំណាងម្ចាស់អាជីវកម្ម ក៏បានលើកឡើងពីផលលំបាក និងបញ្ហាប្រឈមនានា និងបានស្នើដល់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ជួយផ្តល់គោលការណ៍ណែនាំ និងមានវិធានផ្សេងៗដើម្បីអាចអោយទីតាំងអាជីវកម្មកំសាន្តមនុស្សពេញវ័យអាចបើកដំណើរការអាជីវកម្មឡើងវិញក្នុងពេលខាងមុខ។ បន្ទាប់ពីពិភាក្សាគ្នារួចមក លោក អភិបាលរងខេត្ត បានណែនាំដល់អ្នកពាក់ព័ន្ធដូចខាងក្រោម៖១. ស្នើគ្រប់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ខារ៉ាអូខេ ឌីស្កូតែក និងបៀរហ្គាឌិន គ្រប់ប្រភេទបន្តផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្ន។២. ស្នើមន្ទីរទេសចរណ៍ខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត កំណត់ស្តង់ដារវិធានក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដល់ជំងឺកូវីដ១៩ សម្រាប់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ខារ៉ាអូខេ ឌីស្កូតែក និងបៀរហ្គាឌិន ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋានវិញ។ ៣. ម្ចាស់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ខារ៉ាអូខេ ឌីស្កូតែក និងបៀរហ្គាឌិន ត្រូវដាក់ពាក្យស្នើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំខេត្ត ដើម្បីប្រែក្លាយមណ្ឌលកម្សាន្តមនុស្សពេញវ័យ ទៅជាភោជនីយដ្ឋាន ដោយស្របតាមស្តង់ដារ និងវិធានការពារច្បាស់លាស់។ ៤. មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង សង្កាត់ ប៉ុស្តិ៍រដ្ឋបាល ត្រូវសហការចុះត្រួតពិនិត្យ និងបិទជាបន្ទាន់រាល់អាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យគ្រប់ប្រភេទ ដែលនៅបន្តល្មើសលួចលាក់បើកដំណើរការអាជីវកម្មក្នុងដំណាក់កាលនេះ៕
កិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ឲ្យបន្តផ្អាកសកម្មភាព និងអាចដំណើរការជាភោជនីយដ្ឋានវិញ
- 643
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 643
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 643
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 643
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 643
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 643
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 643
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 643
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 643
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 643
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 643
- ដោយ vannak