ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ឯកឧត្តម អនុប្រធាន អគ្គលេខាធិការរង សមាជិក គណៈកម្មាធិការកណ្តាល និងសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
