នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកជីក្រែង បានរៀបចំកិច្ចប្រជុំប្រកាសសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារតាមដាន និងទប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ នៅភូមិសាស្រ្ត ស្រុកជីក្រែង ខេត្តសៀមរាប នៅសាលប្រជុំសាលាស្រុកជីក្រែង ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង។នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលស្រុក លោក នាយករដ្ឋបាលសាលាស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងជីក្រែង លោកនាយកតំបន់អភិរក្សសត្វព្រៃបឹងពែរ លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់ក្ដី និងអន្លង់សំណរ លោកប្រធានស្នាក់ការបរិស្ថានបឹងទន្លេសាប លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក លោកមេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៣០នាក់ ស្រី ០១នាក់។ នៅក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖ ១-មតិបើកអង្គប្រជុំរបស់ លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង។២-អានសម្រេចលេខ ០១១ /២០ សសរ ស្ដីពី ការបង្កើតក្រុមការងារតាមដាន និងទប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ នៅភូមិសាស្រ្ត ស្រុកជីក្រែង ខេត្តសៀមរាប។៣- មតិចូលរួមពីសមាជិក សមាជិកា នៃអង្គប្រជុំ។៤-មតិបូកសរុប និងបិទអង្គប្រជុំដោយប្រធានអង្គប្រជុំ។
រដ្ឋបាលស្រុកជីក្រែង បានប្រជុំបង្កេីតក្រុមការងារតាមដាន និងទប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទ
- 865
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 865
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 865
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 865
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 865
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 865
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 865
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 865
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 865
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 865
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 865
- ដោយ vannak