នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប នាចុងសប្តាហ៍ថ្ងៃអាទិត្យទី ១៩ ខែ កក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២០និងទិសដៅអនុវត្តបន្ត ឆមាសទី២ ដើមី្បត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ដើមី្បអនុវត្តនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៅខេត្តសៀមរាប ។បន្ទាប់ពីអនុសាសន៍បើកកិច្ចប្រជុំរបស់សម្តេចប្រធានរួចមក ឯកឧត្តម ទៀ សីហា អភិបាលខេត្តបានធ្វើសេចក្តីរាយការណ៍អំពីសមិទ្ធផលរបស់រដ្ឋបាលខេត្ត និង សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាបប្រចាំឆមាសទី១ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២០ រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រក្សានូវសន្តិសុខសណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ចសង្គម ដោះស្រាយបញ្ហានៅតាមវេទិ ការបានរលូននិងចំបញ្ហាទៀតផង ។ រដ្ឋបាលខេត្តបានគ្រប់គ្រងស្ថានភាពនៃជម្ងឺកូវិដ១៩ បានល្អតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល និង បន្តរឹតបន្តឹង ពិនិត្យតាមដានជាប្រចាំ ប្រជាពលរដ្ឋមកពីក្រៅប្រទេស និង យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង អនុវត្តបទបញ្ជា សេចក្តីណែនាំ និង ផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ដោយមានកិច្ចសហការជា ប្រចាំរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ជាមួយរដ្ឋបាលមូលដ្ឋាន និង សមត្ថកិច្ចពាក់ព័ន្ធ ក្នុងរៀបចំវេទិកាសាធារណៈ ព្រមទាំងដោះស្រាយបានទាន់ពេលវេលា នូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ស្របតាមគោលដៅ ផែនការដាក់ចេញក្នុងឆ្នាំ២០១៩កន្លងមក ។ ក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បានលើកផងដែរ នៅថ្ងៃឈប់សម្រាក់សងពេលចូលឆ្នាំនោះ នឹងមានរៀបចំធ្វើនូវ កម្មវិធីនៅខេត្តសៀមរាប ទៅតាមបែបសាសនា និង កីឡា ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ ដែលមានរយៈពេល២ថ្ងៃ ក្នុងគោលដៅទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ។ ឆ្លងតាមសេចក្តីរាយការណ៍ និង ការចូលរួមមតិយោបលពីសំណាក់ឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក រួចមកសម្តេចបានលើកឡើងថានៅខែសីហាខាងមុខនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតអោយមន្ត្រីរាជការ និយជិត និងកម្មករឈប់សម្រាករយៈពេល៥ថ្ងៃ ដូចនេះខេត្តនិងអាជីវករដែលជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានត្រៀមទទួលភ្ញៀវទេសរជាតិ ទោះបីស្ថានភាពភ្ញៀវទេសចរអន្តរជាតិពុំទាន់មានការកើនឡើងក៏ដោយ តែទោះជាយ៉ាងណាត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្តេចក៏បានណែនាំដល់អាជ្ញាធរស្រុកវ៉ារិន ស្រុកស្វាយលើដែលមានបញ្ហាព្រំប្រទល់រដ្ឋបាលត្រូវធ្វើការដោះស្រាយជាមួយស្រុកនិងស្រុកសិន ប៉ុន្តែប្រសិនជាការដោះស្រាយនេះពុំបានលទ្ធផលយ៉ាងណានោះ ក្រសួងមហាផ្ទៃនឹងចុះមកដោះស្រាយដើម្បីបញ្ចប់បញ្ហា។ ម្យ៉ាងទៀត ចំពោះប្រព័ន្ធធារាសាស្ត្រនិងសំណង់ទ្វារទឹកនៅតំបន់ភ្នំគូលេន ក្រសួងធនធានទឹកនិងឧតុនិយមពិនិត្យលទ្ធភាពនិងលើកចូលក្នុងផែនការឆ្នាំ២០២១របស់ក្រសួង ដើម្បីធ្វើការទប់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់និងអាស្រ័យផលក្នុងរដូវប្រាំង។ មួយវិញទៀត ស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវតែបន្តការទប់ស្កាត់នូវការរាប់ព្រៃ និងទន្ទ្រានដីព្រៃវាតធ្វើជាកម្មសិទ្ធិ។ ដោយឡែកចំពោះការធ្វើអត្តសញ្ញាណប្រជាជនក្រីក្រ និងការផ្តល់សាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រត្រូវធ្វើឱ្យមានតម្លាភាព និងចំគោលដៅជៀសវាងមានការថ្នាំងថ្នាក់គ្នារវាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន។សម្តេច ចំពោះអាជ្ញាធរក្រុងដែលបានលើកពីបញ្ហាការវិនិយោគរោងចក្រកែច្នៃសំរាមនេះ គឺចំណុចវិជ្ជមានថ្មីមួយទៀត ដែលអាចលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណភាពក្រុងឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ សម្តេចបានសង្កត់ធ្ងន់ថា ចំពោះស្ថានភាពជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប គឺមានស្ថានភាពល្អដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានសហការគ្នាក្នុងការទប់ស្កាត់ និងតាមដានជាប្រចាំ ពិសេសបានធ្វើចត្តាឡីស័កដល់បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស។ មួយវិញទៀត សម្តេចក៏បានបន្ថែមថាបញ្ហាកូវីដ-១៩នេះក៏ពុំទាន់មានការឆ្លងជាសហគមន៍និងនរណាម្នាក់បានស្លាប់នោះទេ តែគឺជាការនាំចូលតែប៉ុណ្ណោះ ទោះជាបែបនេះក្តីយើងក៏ត្រូវបង្កើននូវការប្រុងប្រយ័ត្នដដែរ ជៀសវាងការឆ្លងជំងឺកូវីដ-១៩ដោយប្រការណាមួយ៕
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងទិសដៅអនុវត្ត បន្តឆមាសទី២ឆ្នាំ២០២០
- 1.4ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 1.4ពាន់
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 1.4ពាន់
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 1.4ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 1.4ពាន់
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 1.4ពាន់
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 1.4ពាន់
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 1.4ពាន់
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 1.4ពាន់
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 1.4ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 1.4ពាន់
- ដោយ vannak