កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមប្រតិបត្តិករ ដើម្បីត្រៀមលក្ខណៈកន្លែងស្នាក់នៅ និងតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបសម្រាប់ទទួលភ្ញៀវទេសចរមកកំសាន្តក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីរាជ និយោជិត កម្មករឈប់សម្រាកការងាររយៈពេល៥ថ្ងៃ នៅខែសីហា ខាងមុខនេះ។ឯកឧត្តម បានលើកឡើងថាជាមួយនឹងការឈប់សម្រាកខាងលើនេះ សូមអាជីវករដែលជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានត្រៀមទទួលភ្ញៀវទេសរជាតិ ទោះបីស្ថានភាពភ្ញៀវទេសចរអន្តរជាតិពុំទាន់មានការកើនឡើងក៏ដោយ តែទោះជាយ៉ាងណាត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ ម្យ៉ាងទៀត ស្ថានភាពជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប គឺមានស្ថានភាពល្អដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានសហការគ្នាក្នុងការទប់ស្កាត់ និងតាមដានជាប្រចាំ ពិសេសបានធ្វើចត្តាឡីស័កដល់បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស ។ ឯកឧត្តម ក៏បានបន្ថែមថាបញ្ហាកូវីដ-១៩នេះក៏ពុំទាន់មាននរណាម្នាក់បានស្លាប់ផងដែរ ប៉ុន្តែយើងត្រូវប្រកាន់ភ្ជាប់នូគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តនឹងរៀបចំគម្រោងមួយដោយជិះកង់នៅតំបន់ភ្នំពើងតានន់ ស្រុកអង្គរជុំ រួចបន្តមកជិះមកភ្នំចង្ក្រាន្តរយស្រុកវ៉ារិន។
ឯកឧត្តម អភិបាលខេត្តជួបពិភាក្សាជាមួយក្រុមប្រតិបត្តិករ ដើម្បីត្រៀមលក្ខណៈកន្លែងស្នាក់នៅ និងតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប
- 952
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
« នំអន្សមខ្មែរ ថែទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ដូនតា »
- 952
- ដោយ vannak
-
ពិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងសន្តិភាព”
- 952
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១១
- 952
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្ដីពីការកែសម្រួលកាលបរិច្ឆេទ នៃការធ្វើដំណើរដោយឥតបង់ថ្លៃតាមរថយន្ត (City Bus) ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
- 952
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបជួបសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
- 952
- ដោយ vannak
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យស្ថានភាពផលប៉ះពាល់បង្កឡើងពីទឹកជំនន់តាមបណ្តោយស្ទឹងជីក្រែង ស្ថិតក្នុងភូមិសាស្ត្រឃុំជីក្រែង ខេត្តសៀមរាប
- 952
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធ Zoom
- 952
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១០
- 952
- ដោយ vannak
-
ខេត្តសៀមរាប ជាខេត្តទី១០ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
- 952
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តប្រាសាទគោកចក
- 952
- ដោយ vannak