ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន លើប្រតិបត្តិការរក្សាបរិស្ថានដោយការសាងសង់រោងចក្រដុតសំរាម ដើម្បីផលិតនិងផ្គត់ផ្គង់ឋាមពលអគ្គីសនីនៅខេត្តសៀមរាប បានបង្ហាញរបាយការណ៍ជូនឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តនិងអ្នកពាក់ព័ន្ធ និងមានការចូលរួពីលោក Zhang Xiaozhong ប្រធានការិយាល័យតំណាងខាងភាគីក្រុមហ៊ុន MIZUDA ប្រចាំនៅកម្ពុជានិងសហការី។រោងចក្រដុតសំរាម ដើម្បីផលិតថាមពលអគ្គីសនី ដែលជាគំរោងវិនិយោគរបស់ក្រុមហ៊ុនចិន ( MIZUDA ) នឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរីយធម៌ទីក្រុងអនាម័យ ( សៀមរាប-អង្គរ ) នាពេលអនាគត ក្រោយពេលដែលគំរោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ។ សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១០០០តោន។តាមការបង្ហាញរបស់ក្រុមហ៊ុនខាងលើនេះ បានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែធ្នូឆ្នាំ២០១៩កន្លងទៅ។ រោងចក្រនេះដែរ ក្នុង១ឆ្នាំ រោងចក្រនេះ មានតម្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចផលិតជាថាមពលអគ្គីសនីផ្គត់ផ្គង់បានប្រមាណជាង ៧៥ម៉ឺន គីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន ។កិច្ចប្រជុំនេះ បានទទួលស្គាល់អំពីបច្ចេកទេស និងការផ្តល់អត្ថប្រយោជន៍នៃប្រតិបត្តិការរបស់រោងចក្រដុតសំរាមមួយនេះ ដែលវាមានគុណភាពមិនបន្សល់នូវផលប៉ះពាល់បរិស្ថានក្រោយការផលិតថាមពលអគ្គីសនីនោះ។ ឯកឧត្តម អភិបាលខេត្តសៀមរាប ក៏បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតថាមពលអគ្គីសនីបានត្រឹមតែ១០%នៃត្រូវការយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថានបានមួយកម្រិតទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រមូលសម្រាម ការកំណត់តម្លៃលក់ថាមពល ការកំណត់ទីតាំងសាងសង់រោងចក្រនឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញ ក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពីវឌ្ឍនភាពនៃគម្រោងនេះ ដើម្បីជម្រុញល្បឿននៃកិច្ចដំណើរការ តាមតែលទ្ធភាពដែលអាចធ្វើទៅបាន ៕
ក្រុមហ៊ុនរបស់ចិននឹងវិនិយោគរោងចក្រដុតសំរាមប្រមាណ២១ម៉ឺនតោន ក្នុងមួយឆ្នាំដែលអាចផលិតថាមពលអគ្គីសនីជាង ៧៥ម៉ឺន គីឡូវ៉ាត់ម៉ោង
- 1.0ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 1.0ពាន់
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 1.0ពាន់
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 1.0ពាន់
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 1.0ពាន់
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 1.0ពាន់
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 1.0ពាន់
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 1.0ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 1.0ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 1.0ពាន់
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 1.0ពាន់
- ដោយ vannak