នៅថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២០ លោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តសៀមរាបចុះសួរសុខទុក្ខ និង ចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋវិលត្រឡប់ពីក្រៅប្រទេសនៅស្រុកអង្គរជុំ ចំនួន ១៣នាក់ ដែលកំពុងស្នាក់នៅដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងការបង្ការការពារជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងទៅអ្នកដទៃ នៅសហគមន៍ នៅសាលាបឋមសិក្សាបត់ ឃុំដូនពែង ស្រុកអង្គរជុំ ដោយមានកិច្ចសហការជាមួយអង្គការIOM និង មន្ទីរ អង្គភាពចុះជួយស្រុកផងដែរ ។ លោកអភិបាលស្តីទីស្រុកអង្គរជុំ បានឲ្យដឹងថា ចាប់ពីការផ្ទុះឡើងនៃជម្ងឺកូវិដ១៩នេះ ប្រជាពលរដ្ឋធ្វើចំណាក់ស្រុក ចំនួន៥ពាន់២២នាក់ ស្រី២ពាន់៦៦៥នាក់ បានវិលត្រឡប់មកស្រុកកំណើតវិញមកដល់ពេលនេះ មានចំនួនសរុប ២ពាន់៧៤៩នាក់ ស្រី ចំនួន ១ពាន់២២៣១នាក់ ហើយបានកំពុងធ្វើចត្តាឡីស័ក នៅតាមឃុំចំនួន ៦៤នាក់ និងបានឆ្លងកាត់ធ្វើចត្តាឡីស័ក វិលទៅកាន់ភូមិដ្ឋាន មានចំនួន ៨៨៧នាក់ ។លោកស្រី យូ សុភា ក៏បានធ្វើការកោតសរសើរចំពោះបងប្អូនដែលចូលមកក្នុងប្រទេសវិញនាពេលនេះ ដោយសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងការបង្ការការពារជម្ងឺឆ្លងកូវីដ១៩ កុំឲ្យមានការឆ្លងទៅអ្នកដទៃ និង សហគមន៍ខ្លួន ។ ទន្ទឹមនឹងនោះ លោកស្រី អភិបាលរងខេត្ត ក៏បានធ្វើការផ្សព្វផ្សាយ ពីសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ១៣៩៦ សជណ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា ជូនដល់បងប្អូនទាំងអស់ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌល និង សុំឲ្យបងប្អូនកុំឲ្យចាញ់ឧបាយកលរបស់មេខ្យល់ ដោយបាននាំឆ្លងដែរខុសច្បាប់ទៅប្រទេសជិតខាង ក្នុងខណៈពេលដែលប្រទេសជិតខាងបានកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើមី្បបង្កា ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ លោកស្រី យូ សុភា ក៏បានលើកផងដែរ ថា ទោះបីមានភាពធូស្រាលពីជម្ងឺកូវិដ១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល ហើយក្នុងពេលថ្មីៗនេះដែរ កម្ពុជាក៏មានអ្នកនាំចូលនូវជម្ងឺកូវិដ១៩ ពីក្រៅប្រទេសទៀតផង ។ ទោះបីនៅកម្ពុជាយើងពុំ មានអ្នកស្លាប់ដោយជម្ងឺឆ្លងកូវិដ១៩ក៏ដោយ ក៏យើងទាំងអស់គ្នា រួមសហការគ្នាប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់នូវជម្ងឺឆ្លងកូវិដ១៩ តាមការណែនាំរបស់ រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ មិនបានបន្ថូរបន្ថយនោះឡើយ គឺបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកទី២នៃជម្ងឺកូវិដ១៩ កុំឲ្យមានការរីករាលដាល់នៅក្នុងសហគមន៍ ។ក្នុងនោះប្រតិភូខេត្តក៏បាននាំយកអំណោយជាសម្ភារៈ ចែកជូនបងប្អូនកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័ក ដោយម្នាក់ៗទទួលបាន ចំនួន ១៣មុខ មាន ច្រាសដុសធ្មេញ , ថ្នាំដុដធ្មេញ , សាប៊ូលុច្ស , សាប៊ូកក់សក់Clear , សាប៊ូម្សៅLix Lemon , កន្ទេល , មុង ភួយ , អាវយឺត , ខោខ្លី , កន្សែងពោះគោ , ស្បែកជើងផ្ទាត់ និង សំឡីអនាម័យផងដែរ ៕
បងប្អូនប្រជាពលរដ្ឋចចំនួន ១៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកអង្គរជុំទទួលអំណោយពីអង្គការIOM
- 882
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ១ថ្ងៃទី៣០ កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ
- 882
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសាលាខេត្ត
- 882
- ដោយ vannak
-
ពិធីបួងសួងរំលឹកដល់គុណបុព្វបុរសខ្មែរ និងការអបអរសាទរ «ការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- 882
- ដោយ vannak
-
ពិធីប្រកាសសេចក្តីសម្រេចប្រគល់ភារកិច្ចប្រគេន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ក្រុងសៀមរាប ខេត្តសៀមរាប
- 882
- ដោយ vannak
-
វេទិកាថ្នាក់ខេត្ត ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នៅខេត្តសៀមរាប
- 882
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាប ចូលរួមរៀបចំទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខេត្តរបស់យើងស្អាត និងមានសោភណ្ឌភាពល្អ
- 882
- ដោយ vannak
-
ពិព័រណ៍ភូមិមួយផលិតផលមួយ ជួយបង្កើនទំនុកចិត្តរបស់ពលរដ្ឋខ្មែរលើការប្រើប្រាស់ផលិតផលក្នុងស្រុក ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣
- 882
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយលោក Kawaguchi Masaki ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខត្តសៀមរាប
- 882
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា
- 882
- ដោយ vannak
-
សិក្ខាសាលាចែករំលែកកម្រងបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការដៃគូល្អ នៃការអនុវត្តគម្រោងជំនាញដើម្បីភាពជោគជ័យ
- 882
- ដោយ vannak