ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២០ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានអនុវត្តការងារថែទាំខួប និងថែទាំប្រចាំនូវបណ្តាផ្លូវដូចខាងក្រោម ៖1-បានបន្តធ្វើការជួសជុលដោយបំពេញចិញ្ចើមផ្លូវបាក់ ការងារថែទាំប្រចាំផ្លូវលេខ64 គ.ម13 ស្ថិតក្នុងឃុំពពេល ស្រុកសូទ្រនិគម។2-បន្តកាងារកៀរកិនបង្ហាប់ស្រទាប់គ្រឹះថ្មម៉ិក(M30) គម្រោងផែនការជួសជុលខួបផ្លូវជាតិលេខ63 ចន្លោះ7+960 ដល់10+820 ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។3-បានបន្តធ្វើការសម្អាតរុក្ខជាតិសង្ខាងផ្លូវ ការងារថែទាំប្រចាំផ្លូវខេត្តលេខ265B ចន្លោះគ.ម2 ដល់គ.ម3 ស្ថិតក្នុងភូមិកំពង់ស្នោរ ឃុំជីក្រែង ស្រុកជីក្រែង។4-បានបន្តធ្វើការសម្អាតដីលើផ្លូវ ការងារថែទាំប្រចាំផ្លូវជាតិលេខ63 ចន្លោះគ.ម4 ដល់គ.ម5 ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។5-បានធ្វើការជួសជុលស្នាមប្រេះ ការងារថែទាំប្រចាំផ្លូវជាតិលេខ6 គ.ម312+100 ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។6-បន្តកាងារកាយបកស្រទាប់គ្រឹះចាស់គ្មានគុណភាព និងបង្ហាប់ឡើងវិញ គម្រោងផែនការជួសជុលខួបផ្លូវខេត្តលេខ2SR3 ចន្លោះ2+230 ដល់7+430 លាតសន្ធឹងក្នុងសង្កាត់ស្លក្រាម សាលាកំរើក ស្វាយដង្គុំ ក្រុងសៀមរាប។7-បានបន្តធ្វើការជួសជុលដោយសម្អាតចិញ្ចើមផ្លូវ ការងារថែទាំប្រចាំផ្លូវជាតិលេខ67 ចន្លោះគ.ម76 ដល់គ.ម77 ស្ថិតក្នុងស្រុកវ៉ារិន។ជាមួយគ្នានេះ ក្រុមការងារលូទឹកក៏បានអនុវត្តការងាររបស់ខ្លួនមានជាអាទិ៍ ៖-បានធ្វើការកាយសម្អាត សម្រាមបិទមុខអាងលូ ជាហេតុនាំឲ្យស្ទះលំហូរទឹក នាំឲ្យទឹកដក់លើផ្លូវជាតិលេខ6 ចំណុចចាប់ពីព្រះអង្គចេកព្រះអង្គចម រហូតដល់មុខសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប។-បានបន្តការងារបូមស្ដាលូទឹកភ្លៀង នៅតាមបណ្ដោយផ្លូវអាចារ្យ ហែម ចៀវ ក្នុងក្រុងសៀមរាប ដែលបានកកស្ទះដោយដី និងសំរាម ដើម្បីលំហូរទឹកបានលឿនជៀសវាងការលិចលង់។ទន្ទឹមនឹងនេះ ការងារសុវត្ថិភាពចរាចរណ៍ ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសកដជ.សរ បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្ដោយដងផ្លូវជាតិលេខ6 ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម៕
ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានអនុវត្តការងារថែទាំខួប និងថែទាំប្រចាំផ្លូវចំនួន ៧ខ្សែ និងការថែទាំលូ
- 446
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចនួន ១៤៤គ្រួសារ នៅស្រុកជីក្រែង
- 446
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ឆ្នាំទី១០ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤៖០០នាទី នៅបរិវេណ វត្តរាជបូណ៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ ដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាការរួមចំណែកក្នុងការជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។
- 446
- ដោយ vannak
-
ថវិកាចំនួន២០ ៣៨៥ ០០០រៀល ត្រូវបានដ្ឋបាលខេត្តប្រគល់ជូនសាខាកាកបាទក្រហមក្នុងឱកាសខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣
- 446
- ដោយ vannak
-
នៅសល់ ៥ទៀតនឹងឈានដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
- 446
- ដោយ vannak
-
ពិធីចុះហត្ថលេខាលើផែនការសកម្មភាព ដើម្បីអនុវត្តតាមខ្លឹមសារអនុសារណៈនៃការយោគយល់គ្នារវាងខេត្តសៀមរាប និងខេត្តបារៀ-វង់តាវ
- 446
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តសៀមរាប
- 446
- ដោយ vannak
-
យុវជននៅខេត្តសៀមរាបចំនួន៣០០នាក់ បានទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល ៦ខែពីសមាគមក្លឹបទេសចរណ៍សៀមរាប
- 446
- ដោយ vannak
-
ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ
- 446
- ដោយ vannak
-
សន្និសីទលើកទី១ ក្រោមប្រធានបទ ការគ្រប់គ្រងកាកសំណល់ភក់
- 446
- ដោយ vannak
-
ជំនួបសម្តែងការគួសមរបស់គណៈប្រតិភូសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង
- 446
- ដោយ vannak