នៅព្រឹក ថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ពិធីតាំងបង្ហាញលក់ផលិតផលបន្លែ របស់បណ្តាសហគមន៍ នៅផ្សារសុវត្ថិភាពចុងសប្តាហ៍ ខេត្តសៀមរាប ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀរាប និងមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត លោកឧកញ្ញាបណ្ឌិតប្រធានសភាពាណិជ្ជកម្មខេត្ត គម្រោងអេមស៍ គម្រោងលាភ គម្រោង ASPIRE លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធនិងអង្គការដៃគូរនានា។ ពិធីតាំងបង្ហាញនេះ ក្នុងគោលបំណងដើម្បីជួយជម្រុញទីផ្សារបន្លែសុវត្ថិភាពរបស់សហគមន៍នៅតាមបណ្តាស្រុក-ក្រុង ក្នុងខេត្តសៀមរាបនេះឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត និងជំរុញការគាំទ្រផលិតផលបន្លែរបស់កសិករខ្មែរ ឲ្យមានទីផ្សារ និងបង្កើនប្រាក់ចំណូលរបស់សហគមន៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ហើយជាពិសេសមានការពេញចិត្តពីប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងបរិភោគ ដែលអាចកាត់បន្ថយការនាំចូលបន្លែផងដែរ។ បច្ចុប្បន្នមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ជាខេត្តតភ្ជាប់នៃមណ្ឌលភូមិភាគពាយព្យ នៃគម្រោងអេមស៍ (AIMS) កំពុងជំរុញការផ្សារភ្ជាប់ក្រុមកសិករទៅនឹងទីផ្សារ ដែលបានអនុវត្តន៍លើផលិតផលមាន់ស្រែ និងបន្លែ ដែលមានសហគមន៍បន្លែសុវត្ថិភាពចូលរួមមកពីស្រុកចំនួន៧ គឺស្រុកជីក្រែង ស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងក្រុងសៀមរាប ដោយបានសហការជាមួយមន្ទីរកសិកម្មខេត្ត សភាពាណិជ្ជកម្ម គម្រោងលាភ គម្រោង ASPIRE និងដៃគូរផ្សេងៗទៀត។ ជាមួយគ្នានេះ ប្រជាកសិករ បានលើកឡើងអំពីការដាំបន្លែធម្មជាតិនេះ ដោយគ្រាន់តែប្រើជីធ្វើពីធម្មជាតិ ដែលគេហៅថា ជីកំប៉ុស្តិ៍ធ្វើពីរុក្ខជាតិតូចៗ និងអាចម៌គោ អាចម៏មាន់ ដោយពួកគាត់មិនបានប្រើប្រាស់ជីសារធាតុគីមីឡើយ។ ហើយការលក់បន្លែសុវត្ថិភាពរបស់សគមន៍នេះ បើកលក់បាន២ថ្ងៃក្នុងមួយសប្តាហ៍ គឺយើងលក់នៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដោយលក់ចាប់ពីម៉ោង ៧:០០នាទី រហូតដល់ម៉ោង ១១:០០នាទីថ្ងៃត្រង់ ក្រៅពីនោះគឺពួកគាត់លក់នៅតាមផ្សារនានាក្នុងខេត្តសៀមរាបផងដែរ។ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺជាគម្រោងរួមគ្នារវាង រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ដែលហៅថា (IFAD)។ គម្រោងនេះមានរយៈពេលប្រាំមួយឆ្នាំ និងមានប្រសិទ្ធភាពអនុវត្តចាប់ពី ឆ្នាំ២០១៧ ហើយរំពឹងថានឹងបញ្ចប់គម្រោងនៅឆ្នាំ២០២៣។ គម្រោងនេះសហការអនុវត្តដោយ ក្រសួងពាណិជ្ជកម្ម និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងដៃគូអនុវត្តន៍ផ្សេងទៀត។ពិធីនេះបានប្រព្រឹត្តទៅនាព្រឹក ថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅផ្សារសុវត្ថិភាពចុងសប្តាហ៍ ជិតព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីតាំងបង្ហាញផលិតផលបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាបធ្វើឲ្យកាន់តែមានចំណាប់អារម្មណ៍ខ្លាំងបន្ថែមទៀត ពីសំណាក់បងប្អូនប្រជាពលរដ្ឋ
- 640
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 640
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 640
- ដោយ vannak
-
ប្រតិភូខេត្តសៀមរាបដឹកនាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដេីម្បីជាផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រជាជនកូរ៉េ
- 640
- ដោយ vannak
-
ដើម្បីរក្សាតម្លៃជាខេត្តទេសចរណ៍ដ៏មានភាពទាក់ទាញ សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ បញ្ហាតិចតួចក៏យើងរួមគ្នាដោះស្រាយ
- 640
- ដោយ vannak
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ រយៈពេលពីរថ្ងៃ
- 640
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 640
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយរដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ
- 640
- ដោយ vannak
-
អបអរសាទរ! កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»
- 640
- ដោយ vannak
-
សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
- 640
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១៤
- 640
- ដោយ vannak