នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធការសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបាននាំយកនូវថវិកាមួយចំនួន ២០,០១០(ពីរម៉ឺនដប់)ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យនេះសម្រាប់ទិញគ្រែអ្នកជំងឺចំនួន៦៩គ្រែ ដើម្បីដាក់ជូននៅក្នុងអគារនៃមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាល។ឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតសុខទុក្ខរបស់ និងដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលក្រីក្រ មានជំងឺច្រើនត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ហើយក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីសេចក្ដីថ្លៃថ្នូរ និងតម្លៃមនុស្សធម៌របស់មនុស្សជាតិ ម្យ៉ាងវិញទៀតគឺជាការគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ។ ហើយដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា និងតម្លៃមនុស្សធម៌ ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាចំនួន២ម៉ឺន១០ដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងការជួយបំពេញបន្ថែមនូវការខ្វះខាតរបស់មន្ទីរពេទ្យ និងដើម្បីសម្រួលដល់អ្នកជំងឺដែលត្រូវសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ។ លោកជំទាវបន្ថែមថា ទោះបីជាថវិកាដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថាវាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះប្រជាពេលរដ្ឋរបស់មន្ទីររបស់យើង។ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការពិនិត្យតាមដាន និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ។ លោកជំទាវក៏បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋមានកូនតូចក្រីក្រ មានជំងឺច្រើន ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋរបស់យើងនេះ។បន្ទាប់ពីធិធីប្រគល់ថវិការួចលោកជំទាវ និងប្រតិភូ បានអញ្ជើញជួបសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល និងបានអញ្ជើញពិនិត្យគ្រែថ្មី និងទីតាំងត្រូវដាក់គ្រែអ្នកជំងឺផងដែរ។សូមបញ្ជាក់ផងដែរថា៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាការិយាល័យមួយរបស់មន្ទីរសុខាភិបាលខេត្ត ផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កំរឹត៣ ដែលមានគ្រែសម្រាកពេទ្យ៣៧០ តែប៉ុណ្ណោះ បច្ចុប្បន្នអ្នកជំងឺដែលមកទទួលសេវានៅមន្ទីរពេទ្យនេះមានចំនួនកាន់តែច្រើនឡើង ទាំងអ្នកនៅក្នុងខេត្តសៀមរាប និងអ្នកមកពីខេត្តផ្សេងផងដែរ ទើបមន្ទីរពេទ្យត្រូវការពង្រីកកន្លែងសម្រាកព្យាបាលជាបន្តបន្ទាប់៕
លោកជំទាវ ទៀង អេង ទៀសីហា នាំយកថវិកាចំនួនពីរម៉ឺនដប់ដុល្លារអាមេរិកប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្ត
- 451
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 451
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 451
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 451
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 451
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 451
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 451
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 451
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 451
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 451
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 451
- ដោយ vannak