ថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរ បានឆ្លៀតឱកាសអញ្ជើញចូលទស្សនា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករកំពុងលក់កសិផលដែលផលិតបានយកមកលក់នៅផ្សារលក់បន្លែសុវត្ថិភាព ចុងសប្តាហ៍ នៅផ្សារណាត់ជាប់ដងស្ទឹងសៀមរាប ទីរួមខេត្តសៀមរាប។ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីរីករាយ និងសាទរចំពោះកសិករ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ការងារដាំដុះរបស់ខ្លួន ពីការដាំដុះតាមបែបពឹងផ្អែកទៅតាមអាកាសធាតុ មកជាការដាំដុះក្នុងរោងសំណាញ់ ឬផ្លាស្ទិក និងបានផលិតជាបន្លែសុវត្ថិភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពិនិត្យឃើញថា កសិករបានអភិវឌ្ឍន៍ខ្លួនពីការដាំដុះផ្អែកលើផលិតកម្ម ទៅជាការដាំដុះទៅតាមតម្រូវការទីផ្សារ ដោយអនុវត្តតាមយន្តការផលិតកម្មតាមកិច្ចសន្យា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់កសិករឱ្យខិតខំពង្រីកការដាំដុះបន្លែសុវត្ថិភាពឱ្យបានកាន់តែច្រើន ទៅតាមតម្រូវការទីផ្សារ ។សូមបញ្ជាក់ថា៖ ផ្សារលក់បន្លែសុវត្ថិភាព ចុងសប្តាហ៍ គឺបើកលក់រយៈពេល២ថ្ងៃ(សៅរ៍ និងអាទិត្យ) រៀបចំឡើងដោយគម្រោងជំរុញទីផ្សារខ្នាតតូច (AIM) នៃមន្ទីរពាណិជ្ជកម្ម សហការណ៍ជាមួយកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងគម្រោងលាភ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវអញ្ជើញចូលទស្សនា ផ្សារលក់បន្លែសុវត្តិភាព សម្រាប់ថ្ងៃចុងសប្តាហ៍ នៅខេត្តសៀមរាប
- 583
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 583
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 583
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 583
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 583
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 583
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 583
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 583
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 583
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 583
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 583
- ដោយ vannak