នារសៀលថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនកុមាររងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះចំនួន២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះកើតឡើងកាលពីម្សិលមិញ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដូនម៉ុក ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យរងគ្រោះមនុស្ស៤នាក់ (កុមារ៣នាក់ ក្នុងស្លាប់ម្នាក់)៖១-កុមារី អឹម ម៉ារ៉ា អាយុ ៤ឆ្នាំ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប)២-កុមារី ហេង ពៅ អាយុ ៤ឆ្នាំ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប)៣-កុមារា ស្មាន ម៉ា អាយុ៥ឆ្នាំ (ស្លាប់)៤- លោក សំ ស្មាន អាយុ ៤២ឆ្នាំ (របួសស្រាល) ត្រូវជាឪពុកកុមារាដែលស្លាប់។នាឱកាសនោះ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាកកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវក៏ផ្ដាំផ្ញើដល់អាណាព្យាបាលទាំង២នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់លោកវេជ្ជបណ្ឌិតក្នុងការមើលថែកូនៗ និងសូមជូនពរប្អូនទាំង២សូមឆាប់បានជាសះស្បើយវិលត្រលប់ទៅលំនៅដ្ឋានវិញ។ទន្ទឹមនេះលោកជំទាវអនុប្រធានគណៈកម្មាធិការសាខា សូមសំណូមពរដល់អាណាព្យាបាលទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗ ព្រោះពួកគាត់មិនដឹងថារបស់អ្វីដែលគ្រោះថ្នាក់ ឬមិនគ្រោះថ្នាក់នោះទេ ហេតុនេះមានតែមើលថែពួកគាត់ដោយប្រុងប្រយ័ត្នទាំងអស់គ្នា។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។ជាមួយគ្នានេះដែរ លោកជំទាវក៏បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺមួយចំនួនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះផងដែរ៕
កុមាររងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះចំនួន២នាក់ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
- 309
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
កិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំ ការងារទីក្រុងឆ្លាតដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីទីក្រុងឆ្លាតនិងចីរភាពនៅកម្ពុជា
- 309
- ដោយ vannak
-
ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម
- 309
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបដឹកនាំគណៈប្រតិភូខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧកញ៉ា មហាឧបាសក សុខ ស៊ុនលីន
- 309
- ដោយ vannak
-
កិច្ចប្រជុំក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
- 309
- ដោយ vannak
-
ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាមត្រូវបានចាប់ផ្តើមជាផ្លូវការ
- 309
- ដោយ vannak
-
ឯកឧត្តម ទៀ សីហា និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមគោរពអបអរសាទរ និងគោរពជូនពរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសថ្ងៃខួបចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ឆ្នាំ។
- 309
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្មីៗ
តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាប ខេត្ដសៀមរាប ដាក់ឲ្យប្រគួតប្រជែងបរិស្ថានស្អាត
- 309
- ដោយ vannak
-
រដ្ឋបាលខេត្តផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ដែលប្រព្រឹត្តទៅ នាថ្ងៃ សុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២
- 309
- ដោយ vannak
-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យការងារដាំដុះដំណាំបន្លែ នៅស្រុកជីក្រែង
- 309
- ដោយ vannak
-
សាខាកាកបាទខេត្តជួបសំណេះសំណាលនិងប្រគល់គ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន០៩គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងភូមិសាស្ត្រឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាបត្រូវបាន
- 309
- ដោយ vannak