ឆ្លៀតក្នុងឱកាសនៃការប្រកាសចូលកាន់តំណែងរបស់ប្រធាន ធនាគារសាខាខេត្តសៀមរាប ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានដឹកនាំប្រតិភូ ចូលជួបពិភាក្សាជាមួយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ។នាឱកាសនោះដែរ ឯកឧត្តមទេសាភិបាល ជា ចាន់តូ ក៏បានបញ្ជាក់ពីគោលបំណងរបស់ប្រតិភូក្នុងជំនួប ពិភាក្សានាពេលនោះ គឺដើមី្បធ្វើការបង្ហាញមុខលោកប្រធានថ្មីសាខាធនាគារខេត្តសៀមរាប ដែលទើបបានប្រកាសចូលកាន់មុខតំណែង ជំនួសលោកប្រធាន ដែលបានចូលនិវត្តន៍ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា លោកប្រធានថ្មី ដើមឡើយជាប្រធានសាខាធនាគារខេត្តបាត់ដំបង ត្រូវបានមកកាន់ជាប្រធានសាខាធនាគារខេត្តសៀមរាប ហើយ លោកស្រីអនុប្រធានសាខាធនាគារខេត្តសៀមរាប ក៏ត្រូវបានទៅកាន់មុខតំណែងជាប្រធានសាខាធនាគារខេត្តបន្ទាយ មានជ័យផងដែរ ។ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណចំពោះលោកអតីតៈប្រធានធនាគារចាស់ ដែលបានរួមសហការល្អជាមួយអាជ្ញាធរខេត្ត ក្នុងពេលដែលយើងកំពុងជួបនូវវបត្តិកូវីដ១៩ ក្នុងការសម្របសម្រួល ដល់បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការបន្ធួរបន្ថយដល់បងប្អូនជាប្រតិបត្តិករទេសចរណ៍ ផ្ទះសំណាក់ និង ប្រជាពល រដ្ឋ ដែលជាប់បំណុលក្នុងខេត្ត ។ ក្នុងនោះឯកឧត្តមក៏បានទទួលស្វាគមន៍ចំពោះលោកប្រធានថ្មីដែលទើបចូលកាន់តំណែង ព្រមទាំងសុំឲ្យមានកិច្ចសហការល្អជាមួយគ្នាបន្តទៅទៀត ក្នុងពេលធ្វើការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់នូវជំងឺកូវីដ១៩ កុំឲ្យមានការរីករាលដាលនៅក្នុងសហគមន៍ ។ ឯកឧត្តមក៏បានបញ្ជាក់ពីគម្រោងរបស់ខេត្ត នៅថ្ងៃឈប់សម្រាកខាងមុខនេះ អាជ្ញាធរខេត្តនឹងធ្វើការរៀបចំព្រឹត្តិការណ៍មួយ នៅថ្ងៃទី២០.២១ ខែ សីហាឆ្នាំ២០២០ ដើមី្បធ្វើការស្តារឡើងវិញនូវវិស័យទេចរណ៍នៅខេត្តសៀមរាប ព្រមទាំងបានបញ្ជាក់ផងដែរ អំពីវិធានការការពារជំងឺកូវីដ១៩ ក្នុងពេលប្រារព្ធពិធីនោះផងដែរ ។ឯកឧត្តមទេសាភិបាល ក៏បានកោតសរសើរពីភាពដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តវ័យក្មេង ដែលមានវិធីសាស្ត្រ និង វិធានការល្អៗមួយចំនួនក្នុងកិច្ចអភិវឌ្ឍន៍ខេត្តទេសចរណ៍មួយនេះឲ្យកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទោះបីនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ពិតមែន តែខេត្តសៀមរាប ក៏មិនបន្ធូរបន្ថយពីកិច្ចអភិវឌ្ឍន៍ និង ការស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងឡើយ ។ ឯកឧត្តមក៏បានលើនូវគំនិតល្អៗមួយចំនួន ដោយផ្តោតសំខាន់ទៅលើទេសចរណ៍បៃតង ដោយយើងរួមគ្នាធ្វើការដាំឡើងវិញនូវឈើទាំងឡាយ ដែលរងការកាប់បំផ្លាញពីក្រុមជនឧក្រិដ្ឋព្រៃឈើ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននៃភពផែនដី និង ធ្វើឲ្យមាន ការបម្រែបម្រួលអាកាសធាតុនៃភពផែនដីទៀតផង ។ ដូច្នេះការដាំដុះកូនឈើឡើងវិញនេះ ក៏ជាការលើកកម្ពស់បរិស្ថាន នៃភពផែនដី ព្រមទាំងធ្វើឲ្យបរិស្ថាននៅជុំវិញខ្លួនយើងប្រកបដោយសម្រស់បៃតង និង ធ្វើឲ្យបរិស្ថានបរិសុទ្ធទៀតផង ៕
ឯកឧត្តម អភិបាលខេត្តជួបសំណេះសំណាលនិងសម្តែងការគួរសមជាមួយឯកឧត្តម ទេសាភិបាលធនាគារជាតិ នៃកម្ពុជា
- 913
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តសៀមរាប
- 913
- ដោយ vannak
-
យុវជននៅខេត្តសៀមរាបចំនួន៣០០នាក់ បានទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល ៦ខែពីសមាគមក្លឹបទេសចរណ៍សៀមរាប
- 913
- ដោយ vannak
-
ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ
- 913
- ដោយ vannak
-
សន្និសីទលើកទី១ ក្រោមប្រធានបទ ការគ្រប់គ្រងកាកសំណល់ភក់
- 913
- ដោយ vannak
-
ជំនួបសម្តែងការគួសមរបស់គណៈប្រតិភូសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង
- 913
- ដោយ vannak
-
ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន
- 913
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយប្រតិភូខេត្តShaanxi នៃសាធារណរដ្ឋប្រជាមានិតចិន
- 913
- ដោយ vannak
-
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ៣៣១នាក់
- 913
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យនានា នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន
- 913
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០១ សសរ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង
- 913
- ដោយ vannak