ថ្ងៃសុក្រ ៣រោចខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប មានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការសិក្សាវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ខេត្តបាត់ដំបង និងខេត្តសៀមរាប ដឹកនាំដោយ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសរបស់គម្រោងសាងសង់ ផ្លូវនេះសរុបចំនួន ៣៥នាក់។ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរងខេត្តបាន ចូលរួមផ្ដល់អនុសាសន៍ល្អៗជាច្រើន ជាពិសេសសង្កត់ធ្ងន់លើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងឱ្យម្ចាស់គម្រោងសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិកំចាត់មីន ព្រោះមានទីតាំងខ្លះនៃគម្រោងសាងសង់ផ្លូវនេះជាអតីតសមរភូមិប្រយុទ្ធ សម័យសង្រ្គាម។គោលបំណងនៃកិច្ចប្រជុំនេះគឺ ៖-ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់បានដឹង ចូលរួមយោបល់ កង្វល់ និងសំណូមពរ ដើម្បីជាគ្រឹះសម្រាប់រៀបចំផែនការបញ្ចៀស បន្ធូរបន្ថយ និងកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានក្នុងដំណាក់កាលអនុវត្តគម្រោង។ -សិក្សាពីប្រវត្តិផ្លូវ ការកែសម្រួលប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល។-សិក្សាពីទំហំ នៃផលប៉ះពាល់ផ្សេងៗ ដើម្បីកំណត់បាន ភាពជាក់លាក់ក្នុងការកំណត់ផែនការច្បាស់លាស់។-សិក្សាពីទីតាំងភូមិសាស្ត្រពិតប្រាកដ និងរចនាសម្ព័ន្ធគម្រោង។សូមបញ្ជាក់ថាគម្រោងសាងសង់ផ្លូវថ្មីតភ្ជាប់ពីខេត្តសៀមរាប ទៅខេត្តបាត់ដំបងនេះមានប្រវែង ៧២.១៥៤គីឡូម៉ែត្រ ទទឹង ៥០ម៉ែត្រ (២៥ម៉ែត្រ សងខាងអ័ក្សផ្លូវ សរុប ៥០ម៉ែត្រ) គ្រោងនឹងសាងសង់បញ្ចប់នៅចុងឆ្នាំ២០២៤៕
កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការសិក្សា វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ខេត្តបាត់ដំបង មកខេត្តសៀមរាប
- 570
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
កិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំ ការងារទីក្រុងឆ្លាតដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីទីក្រុងឆ្លាតនិងចីរភាពនៅកម្ពុជា
- 570
- ដោយ vannak
-
ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម
- 570
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបដឹកនាំគណៈប្រតិភូខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧកញ៉ា មហាឧបាសក សុខ ស៊ុនលីន
- 570
- ដោយ vannak
-
កិច្ចប្រជុំក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
- 570
- ដោយ vannak
-
ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាមត្រូវបានចាប់ផ្តើមជាផ្លូវការ
- 570
- ដោយ vannak
-
ឯកឧត្តម ទៀ សីហា និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមគោរពអបអរសាទរ និងគោរពជូនពរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសថ្ងៃខួបចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ឆ្នាំ។
- 570
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្មីៗ
តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាប ខេត្ដសៀមរាប ដាក់ឲ្យប្រគួតប្រជែងបរិស្ថានស្អាត
- 570
- ដោយ vannak
-
រដ្ឋបាលខេត្តផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ដែលប្រព្រឹត្តទៅ នាថ្ងៃ សុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២
- 570
- ដោយ vannak
-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យការងារដាំដុះដំណាំបន្លែ នៅស្រុកជីក្រែង
- 570
- ដោយ vannak
-
សាខាកាកបាទខេត្តជួបសំណេះសំណាលនិងប្រគល់គ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន០៩គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងភូមិសាស្ត្រឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាបត្រូវបាន
- 570
- ដោយ vannak