កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពនិងអ្នកពាក់ព័ន្ធដើម្បីពិភាក្សាលើការងារមួយចំនួនស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សំរាកដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។ឯកឧត្តម អភិបាលខេត្តបានថ្លែងថាខេត្តសៀមរាបបាននឹងកំពុងត្រៀមខ្លួនបណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកធំខាងមុខនេះ (ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០) ហើយអាជ្ញាធរខេត្តក៏បានរៀបចំកម្មវិធីជាច្រើនកន្លែងក្នុងការទទួលភ្ញៀវទេសចរមកកំសាន្ត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបន្ថែមថាយើងមិនត្រឹមតែរៀបចំសោភ័ណភាពនិងកន្លែងកំសាន្តនោះទេ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក៏បានត្រៀមសម្រាប់ភ្ញៀវទេសចរផងដែរ ដោយកន្លែងទាំងនេះ យើងមានជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក្នុងអំឡុងវិបត្តជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។ឯកឧត្តម ក៏បានបន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាណា។ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបង្ហាញនូវសេចក្តីព្រាងកម្មវិធីមួយចំនួនជាអាទិ៍ ៖១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត៦.កម្មវិធីជិះកង់៧.កម្មវិធីជិះទូកកំសាន្ត៨.កម្មវិធីកីឡាវាយកូនហ្គោល៩.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន១០.ផ្ទាំងទស្សនីយភាពសិល្បៈចំពោះកម្មវិធីលម្អិតនឹងភ្ជាប់ជូនក្នុងពេលឆាប់ៗនេះ
- cambodia
- Siemreap
- SiemReapMyHome
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរក្នុងថ្ងៃសងឈប់សំរាកដ៏ធំខាងមុខ «សម្រាកសៀមរាប»
- 698
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត ជាមួយនឹងឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 698
- ដោយ vannak
-
សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥
- 698
- ដោយ vannak
-
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានក្រវាត់ក្រុងរហូតទៅដល់ចុងស្រុក
- 698
- ដោយ vannak
-
យុទ្ធនាការសម្អាតបរិស្ថានដោយប្រមូលសំណល់ប្លាស្ទិកនារដូវទឹកឡើងនៅបឹងទន្លេសាប
- 698
- ដោយ vannak
-
ព្រឹត្តិការណ៍ហាត់ Yoga ជួយដល់សុខភាព ក៏ការធ្វើយោគៈក៏ជួយលើកស្ទួយសន្តិភាព ដើម្បីអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី៨
- 698
- ដោយ vannak
-
រដ្ឋបាលខេត្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ
- 698
- ដោយ vannak
-
ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ផ្ញើសារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ក្នុងគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា។
- 698
- ដោយ vannak
-
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា
- 698
- ដោយ vannak
-
ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ក្នុងគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា
- 698
- ដោយ vannak
-
យុទ្ធនាការទិញផលិតផលខ្មែរជាផ្នែកមួយ ក្នុងការដាស់ស្មារតីពលរដ្ឋឲ្យគាំទ្រផលិតផលក្នុងស្រុក និងជាការជម្រុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម
- 698
- ដោយ vannak