នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថានឹងផ្តល់កញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។សូមបញ្ជាក់ផងដែរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះនឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីនឹងផ្តល់កិត្តយសក្នុងពិធីបើកការដ្ឋានសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ក្នុងនាមរដ្ឋបាលខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រក្នុងការអភិវឌ្ឍក្នុងខេត្តសៀមរាប៕