នៅថ្ងៃចន្ទ ០៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣៖០០នាទីរសៀល នៅបន្ទប់ប្រជុំលេខ ០១ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំអនុគណៈកម្មការសោភ័ណភាព អនាម័យ បរិស្ថាន ទឹក និងភ្លើង ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ជាប្រធានអនុគណៈកម្មការ និងជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពីអនុប្រធានគណៈកម្មការ រួមមានលោក លោកស្រី ជាសមាជិក មកពីមន្ទីរ អង្គភាព និងទីចាត់ការចំណុះរដ្ឋបាលខេត្តសៀមរាប ព្រមទាំងក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងសៀមរាបទាំង ០៣ក្រុមហ៊ុន សរុបចំនួន ៣៥ រូប។ កិច្ចប្រជុំនេះ ដើម្បីរៀបចំផែនការងារតាមគោលដៅ និងការបែងចែកការងារទទួលខុសត្រូវរបស់អនុគណៈកម្មការសោភ័ណភាព អនាម័យ បរិស្ថាន ទឹក និងភ្លើង ដើម្បីត្រៀមរៀបកម្មវិធី «សម្រាកសៀមរាប» ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ នាពេលខាងមុខ។កិច្ចប្រជុំនេះដែរ លោក ង៉ាន់ ភិរុណ ប្រធានអនុគណៈកម្មការ បានរៀបចំ និងដាក់ផែនការដល់ក្រុមការងារ ដូចខាងក្រោម ៖ ១.រៀបចំដាក់បង្គន់ចល័តចំនួន ២០ បង្គន់ នូវទីតាំងចំនួន ០៤កន្លែង ដោយឲ្យគ្រឹះស្ថានអង្គរ សហការជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប និងស.ស.យ.ក.ខេត្ត។ ២.រៀបចំ និងពិនិត្យមើលភ្លើងបំភ្លឺតាមដងផ្លូវតាមគោលដៅចាប់ពីសណ្ឋាគារអេរ៉ាមកដល់រង្វង់មូលព្រលានយន្តហោះ និងពីគល់ស្ពានមន្ទីរទេសចរណ៍ចាស់មកដល់ស្ពានវត្តដំណាក់ ដោយទីចាត់ការហិរញ្ញវត្ថុខេត្ត ត្រូវសហការជាមួយអាជ្ញាធរអគ្គិសនីខេត្ត និងស.ស.យ.ក.ខេត្ត។ ៣.ត្រូវពិនិត្យមើលមែកឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ដោយរដ្ឋបាលក្រុងសៀមរាប សហការជាមួយមន្ទីរបរិស្ថានខេត្ត។ ៤.ត្រូវប្រមូលសំរាមទៅតាមគោលដៅសំខាន់ៗ ខាងលិចស្ទឹងដោយក្រុមហ៊ុន ហ្គា អុី យ៉ា (GAEA) ខាងកើតស្ទឹងដោយក្រុមហ៊ុន ស៊ីន ទ្រី (Sintri) និងនៅសួនច្បារក្រុមហ៊ុន អែកធីវហ្គ្រីន ជាអ្នកប្រមូលសំរាម ដោយរដ្ឋបាលក្រុងសៀមរាប សហការជាមួយមន្ទីរបរិស្ថានខេត្ត ដើម្បីតាមដានការប្រមូលរបស់ក្រុមហ៊ុន។ លើសពីនេះទៀត លោក ប្រធានក្រុមការងារអនុគណៈកម្មការ ស្នើឲ្យសមាជិក សមាជិការ ក្រុមការងារទាំងអស់ត្រូវសហការពិនិត្យមើលការងារ និងចុះពិនិត្យមើលគោលដៅផងដែរ៕
អនុគណៈកម្មការសោភ័ណភាព អនាម័យ បរិស្ថាន ទឹក និងភ្លើង នៃកម្មវិធី”សម្រាកសៀមរាប” បើកកិច្ចប្រជុំត្រួតពិនិត្យការងារនិងដាក់ផែនការបន្ត
- 555
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 555
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 555
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 555
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 555
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 555
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 555
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 555
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 555
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 555
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 555
- ដោយ vannak