នៅថ្ងៃពុធ ០៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅបន្ទប់ប្រជុំលេខ ០១ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំបូកសរុបតារាងតម្រូវការគម្រោងអាទិភាពនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣ ក្រោមការដឹកនាំរបស់លោកសុខ ថុល នាយករដ្ឋបាលសាលាខេត្ត ដែលមានសមាសភាពចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញវិញខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងតំណាងអង្គការ ដៃគូរអភិវឌ្ឍន៍ សរុប៥៦ នាក់ ស្រី ៩នាក់។ ការរៀបចំកិច្ចប្រជុំនេះដែរ ក្នុងគោលបំណងផ្តល់ឱកាសដល់មន្ទីរ អង្គភាព ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អង្គការដៃគូរអភិវឌ្ឍន៍ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់លើគម្រោង សកម្មភាពបានអនុវត្តរួចឆ្នាំ២០២០, គម្រោង សម្មភាពកំពុងដំណើរការឆ្នាំ២០២០ គម្រោង សម្មភាពដែលសន្យាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២១ របស់ខ្លួន ក្នុងការកែសម្រួល និងបញ្ចូលបន្ថែមនូវគម្រោង សកម្មភាពជាក់ស្តែងទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្ត ដើម្បីអោយបានស្របតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ក៍ដូចជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន៕
