រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងកម្មវិធីកំសាន្ត បានរៀបចំកិច្ចប្រជុំសម្រាប់ត្រៀមកម្មវិធី “សម្រាកសៀមរាប”

ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ អនុគណៈកម្មការខ្លឹមសារ​ ព័ត៌មាន និងកម្មវិធីកំសាន្ត បានរៀបចំកិច្ចប្រជុំសម្រាប់ត្រៀមកម្មវិធី "សម្រាកសៀមរាប" ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត​ និងជាប្រធានអនុ​អនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងកម្មវិធីកំសាន្ត​ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរព័ត៌មាន មន្ទីរកិច្ចការនារី នាយក នាយកទីចាត់ការសាលាខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ត្រីពាក់ព័ន្ធ។ការរៀបចំកិច្ចប្រជុំនេះដែរ ដើម្បីរៀបផែនការការងារតាមគោលដៅ និងការបែងចែកការងារទទួលខុសត្រូវរបស់អនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងកម្មវិធីកំសាន្ត ដើម្បីត្រៀមរៀបចំកម្មវីធី "សម្រាកសៀមរាប" ការកែសម្រួលកម្មវិធី​ និងត្រូវសិក្សាផ្លូវ​ ដែលត្រូវរៀបចំការជិះកង់កំសាន្តទៅតាមតំបន់រមណីយដ្ឋាន​ តំបន់អេកូទេសចរណ៍នានា និងសម្របសម្រួលជាមួយអនុគណៈកម្មការផ្សេងៗ​ អោយបានល្អប្រសេីរ​ ព្រមទាំងឱ្យក្រុមការងារពិនិត្យលេីការងារផ្សព្វផ្សាយ​ និងជួយផ្សព្វផ្សាយការងារព័ត៌មាននេះអោយបានទូលំទូលាយផងដែរ។ក្នុងនោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយអនុវត្ត សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការការពារតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាលត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក៕

អត្ថបទទាក់ទង