បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបបានអបអរសាទរលើគម្រោងបើកការដ្ឋានសាងសង់ផ្លូវ ពីផ្លូវជាតិ លេខ០៦ ចំណុចពេទ្យធ្មេញសៀមរាប ឆ្ពោះទៅត្បូងដល់ផ្លូវ៧មករារួចមក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ លោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្តបានដឹកនាំក្រុមការងារចម្រុះ មន្ត្រីជំនាញវិស្វករសំណង់រដ្ឋបាលខេត្ត មន្ត្រីជំនាញវិស្វករសំណង់របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ត្រីជំនាញវិស្វករសំណង់រដ្ឋបាលក្រុងចុះត្រួតពិនិត្យសំណង់ដែលសង់ប៉ះពាល់លើដីចំណីផ្លូវសារជាថ្មី និងផ្ដល់យោបល់បច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ គឺចាប់ពីចំណុចផ្លូវជាតិលេខ៦ ទៅត្បូងរហូតដល់ផ្លូវ៧មករា ប្រវែង ១០៣០ម៉ែត្រ ទទឹង ១៥ម៉ែត្រ ។ផ្លូវនេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិស្លរក្រាម សង្កាត់ស្លរក្រាម និងភូមិវត្តបូព៌ា សង្កាត់សាលាកំរើក ក្រុងសៀមរាប គិតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ក្បាលដីដែលបានប៉ះពាល់មានចំនួន ៩៣ក្បាលដី និងសំណង់លើផ្លូវចំនួន ១០គ្រួសារ ជាលទ្ធផល បានសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋភាគច្រើន ដោយនៅសល់តែសំណង់ចំនួន ០៩គ្រួសារទៀតតែប៉ុណ្ណោះ ដែល មិនទាន់បានរុះរើ ហើយក្រុមការងារនឹងធ្វើការសម្របសម្រួលជាមួយម្ចាស់សំណង់ទាំងនេះបន្ថែមទៀត ដើម្បីឲ្យពួកគាត់យល់ព្រមរុះរើតាមគម្រោងផែនការដែលបានកំណត់ ហើយរដ្ឋបាលខេត្តបើកការដ្ឋាន នៅក្នុងខែសីហា ឆ្នាំ២០២០ នាពេលដ៏ខ្លីខាងមុខនេះតាមផែនការដែលបានគ្រោងទុក។ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តបងប្អូនដែលរស់នៅតាមបណ្ដោយផ្លូវនេះនូវស្មារតីចូលរួមសហការក្នុងការអនុវត្តបើកផ្លូវតាមទំហំដែលបានកំណត់ ដែលនេះជាសកម្មភាពគំរូរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាបក្នុងការចូលរួមគិតគូរពីផលប្រយោជន៍សាធារណៈ៕
មន្ត្រីជំនាញវិស្វករសំណង់ ចុះត្រួតពិនិត្យនិងផ្ដល់យោបល់បច្ចេកទេស ដល់បងប្អូនប្រជាពលរដ្ឋដែលសាងសង់សំណង់ប៉ះពាល់ដីចំណីផ្លូវ
- 1.0ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 1.0ពាន់
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 1.0ពាន់
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 1.0ពាន់
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 1.0ពាន់
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 1.0ពាន់
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 1.0ពាន់
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 1.0ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 1.0ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 1.0ពាន់
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 1.0ពាន់
- ដោយ vannak