នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨៖៣០នាទីនៅបរិវេណសាលាឃុំលាងដៃ ស្រុកអង្គរធំ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីចែកជូនគ្រាប់ពូជបន្លែដោយឥតគិតថ្លៃជូនដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព” ជាលក្ខណៈគ្រួសារក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក លោកស្រី តំណាងអគ្គនាយកដ្ឋានកសិកម្ម តំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការ នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) អាជ្ញាធរស្រុក មេឃុំ និងបងប្អូនប្រជាកសិករក្នុងស្រុកជាច្រើនគ្រួសារផងដែរ។លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចតែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ទោះជាកាលៈទេសៈណាក៏ដោយ។ លោក បានបន្តថាការផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃ គឺដើម្បីជំរុញការដាំដុះ បន្លែសុវត្ថិភាព”ជាលក្ខណៈគ្រួសារ ជាការជួយបង្កើតការងារ និងលេីកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋដែល វាជួយផ្តល់អត្ថប្រយោជន៍និងផ្តល់ផលចំណេញដល់ពួកគាត់ដោយបានកាត់បន្ថយការចំណាយថវិកាទៅទិញនៅទីផ្សារ ចំណេញដល់សុខភាពព្រោះយើងដាំនិងថែទាំដោយខ្លួនឯងមិនបារម្ភពីបន្លែមានប្រើជីគីមីឬបន្លែនាំចូលពីក្រៅឡើយ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក បានក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ អំពីបញ្ហានៃជំងឺកូវីត-១៩ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ផង ក្រុមគ្រួសារយើងផង និង សហគមន៍យើងផង ពិសេសត្រូវចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលដោយអនុវត្តតាមការណែនាំនិងវិធានការរបស់ក្រសួងសុខាភិបាល។សូមបញ្ជាក់ថា ប្រព័ន្ធស្បៀងបម្រុងកម្ពុជាត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១២ ហើយកិច្ចដំណើរការរបស់ប្រព័ន្ធនេះ គឺត្រូវបានប្រើប្រាស់ថវិកាជាតិ១០០% ។ ក្រៅពីកញ្ចប់ថវិកាសម្រាប់ការផ្គត់ផ្គង់ ចែកជូនគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ នៅមានបម្រុងស្បៀងជាអង្ករសម្រាប់អន្តរាគមន៍នៅពេលមានគ្រោះធម្មជាតិ ទឹកជំនន់ រាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗទៀត ក្នុងនោះដែរបានត្រៀមគ្រាប់ពូជស្រូវបម្រុងប្រមាណជា ៣០០០តោន ក្នុងមួយឆ្នាំៗ។ ដោយឡែកសម្រាប់ខេត្តសៀមរាប ការផ្តល់ជូនពូជបន្លែចាប់ពីចុងខែកក្កដា ឆ្នាំ២០២០មកដល់ពេលនេះ គឺបានស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកអង្គរជុំ ស្រុកអង្គរធំ និងស្រុកប្រាសាទបាគង ដោយក្រុមការងារលេខាធិការដ្ឋានប្រព័ន្ធស្បៀងបំរុងកម្ពុជា បាននាំយកពូជបន្លែ ត្រកួន ត្រប់ ប៉េងប៉ោះ និងស្ពៃចង្កើះ។ ជាមួយគ្នានេះ ក្រុមការងារក៏បានអញ្ជើញចែកពូជបន្លែដល់គ្រួសារកសិករនៅឃុំពាក់ស្នែង ដោយបានរៀបចំនៅក្នុងបរិវេណវត្តព្រៃព្រះ និងពេលរសៀល បានអញ្ជើញបន្តចែកពូជបន្លែដល់គ្រួសារកសិករ កម្មករ នៅបរិវេណសាលាឆទាន ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាបផងដែរ៕
ប្រព័ន្ឋស្បៀងបម្រុងកម្ពុជាបានបន្តផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃជូនដល់កសិករ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព”នៅខេត្តសៀមរាប
- 633
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 633
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 633
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 633
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 633
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 633
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 633
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 633
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 633
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 633
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 633
- ដោយ vannak