នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថានភាពចរាចរណ៍ក្នុងខេត្តមានភាពមមាញឹកដោយសារបងប្អូនប្រជាពលរដ្ឋតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរមកលេងខេត្តសៀមរាប ព្រោះជាថ្ងៃសម្រាកចុងសប្តាហ៍ គួបនឹងថ្ងៃសម្រាកដែលរដ្ឋាភិបាលបាន អនុញ្ញាឲ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារ នៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងការឈប់សម្រាក របស់មន្ត្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័កដែលត្រូវបានលើកដោយអនុក្រឹត្យលេខ៥០ អនក្រ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។ ទន្ទឹមនឹងនេះសូមកុំភ្លេច និងត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖ ១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា ២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)
