នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទី លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ទាក់ទងនឹងករណីកូដកម្មរបស់បុគ្គលិកសណ្ឋាគារឡឺម៉េរីឌានអង្គរ ។ ក្នុងកិច្ចប្រជុំពិភាក្សានេះមានការចូលរួមពី លោកប្រធាន និងអនុប្រធានមន្ទីរការងារខេត្ត, លោកប្រធានមន្ទីរសុខាភិបាលខេត្ត, លោកអនុប្រធានមន្ទីរ ទេសចរណ៍ខេត្ត, លោក មេបញ្ជាការរងនៃកងរាជអាវុធហត្ថខេត្ត, អធិការការងារ, ប្រធានការិយាល័យនីតិកម្មក្រុង, និយោជក និងមេធាវីការពារក្ដីរបស់សណ្ឋាគារឡឺម៉េរីឌានអង្គរ, ប្រធានសហជីពរបស់សណ្ឋាគារឡឺម៉េរីឌានអង្គរ, និយោជិក និងមេធាវីការពារក្ដី និងអ្នកពាក់ព័ន្ធទាំងអស់សរុបចំនួន ៣១នាក់។បន្ទាប់ពីការពិភាក្សាគ្នានេះលោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធាននៃកិច្ចប្រជុំពិភាក្សាបានធ្វើការបូកសរុបលើមតិសំខាន់នានាដូចខាងក្រោម ៖១/. ភាគីទាំងសងខាងគួរតែបន្ទន់នូវឥរិយាបថរៀងខ្លួន ស្វែងយល់ពីគ្នាទៅវិញទៅមក ដោយងាកមករកការផ្សះផ្សា សម្របសម្រួលវិញប្រសើរជាជាងត្រូវបន្តនីតិវិធីទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឬអាចឈានទៅដល់សាលាឧទ្ធរណ៍ និងតុលាការជាន់ខ្ពស់ទៀត ព្រោះវាធ្វើឲ្យបាត់បង់ផលប្រយោជន៍ទាំងសងខាង បាត់បង់ទាំងកេរ្តិ៍ឈ្មោះ កិត្តិយស ពេលវេលា ទ្រព្យសម្បត្តិ និងការបែកបាក់ទំនាក់ទំនងល្អដែលធ្លាប់មានពីមុន២/. ភាគីខាងនិយោជិត និងសហជីពគួរអត់ធ្មត់ផ្អាកសកម្មភាពធ្វើកូដកម្មនៅក្នុងរយៈពេលនៃថ្ងៃឈប់សម្រាក សងថ្ងៃឈប់នៃពិធីបុណ្យចូលឆ្នាំខ្មែរសិន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់សាធារណៈ៣/. បន្ទាប់ពីចប់ពិធីបុណ្យរួច ខេត្តនឹងចាត់វិធានការបន្ត ដោយអាចជួបប្រជុំពិភាក្សាផ្ទាល់រវាងភាគីទាំងសងខាងម្ដងម្នាក់ៗ ដើម្បីអាចឲ្យដឹងពីដើមហេតុឲ្យកាន់តែច្បាស់ ងាយស្រួលក្នុងការរកផ្លូវរួមមួយដែលអាចសម្របសម្រួលទទួលយកបានទាំងសងខាង ។ជារួម រដ្ឋបាលខេត្ត នៅបន្តគាំទ្រដល់ការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធដោះស្រាយវិវាទការងារ និងស្វាគមន៍ទទួលយកនូវសំណូមពរពីភាគីទាំងសងខាងដើម្បីជាមូលដ្ឋានសម្របសម្រួលបានទទួលបានជោគជ័យ៕
រដ្ឋបាលខេត្តបានអញ្ជើញនិយោជិត និងនិយោជក នៅសណ្ឋាគារឡឺម៉េរីឌានមកសម្របសម្រួលដោះស្រាយ
- 695
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 695
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 695
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 695
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 695
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 695
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 695
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 695
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 695
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 695
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 695
- ដោយ vannak