រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អភិបាលខេត្តសៀមរាប កំពុងជំរុញអនុវត្តទេសចរណ៍សុវត្ថិភាពបន្ថែមលើសេវាកម្មដឹកជញ្ជូន រឺម៉ក ម៉ូតូកង់បី និងរថយន្ត

នារសៀល​ថ្ងៃទី​ ១៧ ខែសីហា​ ឆ្នាំ២០២០ ឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានបន្តចុះពិនិត្យនិងត្រៀមដល់ភ្នាក់ងារដឹកជញ្ជូន រឺម៉ក ម៉ូតូកង់បី រថយន្តដឹកជញ្ជូនចំនួន ១២០គ្រឿងបន្ថែមទៀត ដោយប្រគល់របាំងមុខការពារចំនួន ១២០របាំង និងឧបត្ថម្ភថវិកាចំនួន ១០ ០០០រៀល ដើម្បីចូលរួមទប់ស្កាត់វិធានការការពារ និងផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ សម្រាប់ថ្ងៃបុណ្យឈប់សម្រាក ក៏ដូចជាអនុវត្តនៅពេលបន្តក្នុងការទទួលភ្ញៀវទេសចរ។ កន្លងមក ឯកឧត្តម អភិបាលខេត្ត បានផ្សព្វផ្សាយ និងជំរុញដល់ប្រតិបត្តិករទេសចរណ៍ ដែលបានធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍លើគ្រប់សេវាកម្មក្នុងខេត្ត អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩។រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារសូមស្នើដល់បងប្អូនដែលអញ្ជើញចូលរួមទាំងអស់បន្តសហការជាមួយក្រុមការងារ ក៏ដូចជាចូលរួមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច និងត្រូវចងចាំនូវ​ ០៣ចំណុច ដូចខាងក្រោម​ ដេីម្បីការពារ និងចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ ៖ ១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា ២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)នេះគឺជាឆន្ទះ និងគោលជំហររបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីពង្រឹងសុវត្ថិភាពវិស័យទេសចរណ៍ បង្ហាញថាខេត្តសៀមរាប មានសុវត្ថិភាព និងមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩៕

អត្ថបទទាក់ទង