កម្មវិធីសម្រាកសៀមរាប បានរៀបចំតាំងពិព័រណ៌ផលិតផលបន្លែ សិប្បកម្ម ម្ហូបអាហារ និងផលិតផលកែច្នៃ ជាច្រើន សរុបចំនួន ៩៥ស្តង់ ដែលចែកជា ៤ប្រភេទ រួមមានស្តង់លក់ផលិតផលកសិកម្ម ស្តង់លក់បន្លែ និងផ្លែឈើ ស្តង់លក់ផលិតផលម្ហូបអាហារ និងភេសជ្ជៈ និងអាហារប្រចាំក្រុង ស្រុកទាំង១២ និងស្តង់លក់ផលិតផលកែច្ន។ ការរៀបចំតាំងពិព័រណ៌ផលិតផលបន្លែ សិប្បកម្ម ម្ហូបអាហារ និងផលិតផលកែច្នៃនេះ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្តសៀមរាប និងជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលឈប់សម្រាក ខណៈដែលប្រជាពលរដ្ឋ និងអាជីវកម្មជាច្រើនកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ក្រោមការដឹកនាំរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានជំរុញផលិតផលមួយភូមិមួយ ក្នុងន័យបង្កើនការផលិត និងប្រាក់ចំណូលគ្រួសារនៅតាមជនបទ។រដ្ឋបាលខេត្តសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច និងត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖ ១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា ២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)។
