នៅរសៀលថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយមានការចូលរួមពីមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុកទាំង១២ បានរៀបចំពិធីប្រកួតមាន់អាំងឆ្ងាញ់ តាមបណ្តាក្រុង-ស្រុក ទាំង១២ ដើមី្បបង្ហាញជូនដល់ភ្ញៀវជាតិ អន្តរជាតិ ក្រោមអធិបតីភាពរបស់សម្តេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង លោកជំទាវ ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកឧកញ៉ា លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបី និង បងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ នៅបរិវេណសួនច្បារព្រះរាជដំណាក់សៀមរាបផងដែរ ។តាមសេចក្តីរាយការណ៍របស់លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឲ្យដឹងអំពីលក្ខន្ត័នៃការប្រកួតមាន់អាំងនេះ ដោយមានរៀបចំគណៈកម្មការត្រួតពិនិត្យ ដាក់ពិន្ទុ និង ភ្លក់រស់ជាតិផងដែរ ។ នៅក្នុងលក្ខ័ន្តប្រកួតនោះ ដោយបានពិនិត្យទៅលើសោភណ្ឌភាព អនាម័យ របៀបផ្សំគ្រឿង ប្រភពនៃមាន់ (មាន់ស្រែ ឬ កសិកម្ម ) និង រស់ជាតិទៀតផង។ កម្មវិធីសម្រាកសៀមរាបនាពេលនេះ ជាការផ្តល់ឱកាសក្នុងការលើកកម្ពស់ និង ជម្រុញនូវផលិតផលក្នុងស្រុក ក៏ដូចជាការ ជម្រុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ។ ក្នុងកម្មវិធីប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅក្នុងខេត្តសៀមរាប ដែលរៀបចំឡើង ដោយសមាគមចុងភៅកម្ពុជាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមប្រកួតយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចុងភៅចំណានៗ ជាច្រើនរូបផងដែរ ។ ជាមួយគ្នានេះផងដែរការរៀបចំកម្មវិធីប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេខេត្តសៀមរាប នាពេលនេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញនូវស្នាដៃ នៃការអាំងមាន់ របស់ចុងភៅគ្រប់តំបន់ ក៏ដូចជារូបមន្តពិសេសខុសៗគ្នាជាច្រើនទៀត ព្រមទាំងបានដាក់តាំងបង្ហាញ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចូលរួមទស្សនា និង ភ្លក់នូវរស់ជាតិដ៏ឈ្ងុញឆ្ងាញ់ពិសា នូវមាន់អាំងពីគ្រប់តំបន់ក្នុងខេត្តសៀមរាប ។ឆ្លងតាមគណៈកម្មការត្រួតពិនិត្យ និង ធ្វើការដាក់ពិន្ទុ ដល់បងប្អូនជាបេក្ខជនមានអាជីពអ្នកអាំងមាន់លក់ មកពីបណ្តាក្រុង ស្រុកទាំង១២ លទ្ធផលនៃការប្រកួតមាន់អាំងឆ្ងាញ់នៅខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ទៅស្រុកបន្ទាយស្រី ,ជ័យលាភី លេខ២ បានទៅស្រុកសូទ្រនិគម និង ជ័យលាភីលេខ៣ បានទៅក្រុងសៀមរាប៕
- cambodia
- Siemreap
- SiemReapMyHome
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
សម្រាកសៀមរាប បានរៀបចំពិធីប្រកួតមាន់អាំងឆ្ងាញ់ តាមបណ្តាក្រុង-ស្រុក ទាំង១២ ដើមី្បបង្ហាញជូនដល់ភ្ញៀវជាតិ អន្តរជាតិ
- 1.6ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 1.6ពាន់
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 1.6ពាន់
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 1.6ពាន់
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 1.6ពាន់
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 1.6ពាន់
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 1.6ពាន់
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 1.6ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 1.6ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 1.6ពាន់
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 1.6ពាន់
- ដោយ vannak