ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ ខ ប ជ) បានដំណើរការកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យលើការអនុវត្តសកម្មភាពក្នុងការបង្ការ ទប់ស្កាត់ ការស្រាវជ្រាវបទល្មើស និងការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស ការនាំចេញដោយមិនស្របច្បាប់ ឬការកេងប្រវ័ញ្ចនានាលើស្រ្តី និងកុមារ។កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋ គ ខ ប ជ ព្រមទាំងមានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញាររង តំណាងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ មន្ទីរអង្គភាពជុំវិញជាសមាជិក និងអង្គការដៃគូជាតិ អន្តជាតិ ផងដែរ ដែលមានចំនួនចូលរួមសរុប ៥៤នាក់ ស្រី៣៥នាក់ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប។អង្គប្រជុំបានធ្វើការពិភាក្សាលើបញ្ហាមួយចំនួន ដែលបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំខែសីហាកន្លងទៅ និងបានដាក់ចេញនូវផែនអនុវត្តបន្តរួមមាន៖១, ចុះពិនិត្យទៅលើបញ្ហាគ្រួសារដែលឪពុកម្តាយយកកូនដើរសុំទាន (ដើម្បីធ្វើការណែនាំ និងហាមមិនឲ្យនាំយកកុមារទៅសុំទាន)២, ចុះពិនិត្យទៅបញ្ហាដែលមានជនបរទេសប្រកបរបរអាជីវកម្មដើររាប់លុយនៅមូលដ្ឋាន(ប្រើយន្តរបស់គណៈបញ្ជាការឯកភាពក្រុង ស្រុក)៣, ពិនិត្យទៅបញ្ហានៃការទទួល និងបញ្ជូនដីការពីសាលាដំបូងខេត្ត ទៅអង្គភាពជំនាញអនុវត្តដីការ។៤, ពិនិត្យលើការងាររៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២១សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។៥, ជំរុញឲ្យគ្រប់ស្ថាប័នទាំងអស់ បន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់គ្រប់អ្នកពាក់ព័ន្ធ, ការផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងកិច្ចការពារជនរងគ្រោះ ការផ្តល់សេវា និងកិច្ចការពារកុមារ ឲ្យបានទូលំទូលាយ។
កិច្ចប្រជុំត្រួតពិនិត្យប្រចាំត្រីមាសទី៣ របស់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប
- 498
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 498
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 498
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 498
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 498
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 498
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 498
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 498
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 498
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 498
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 498
- ដោយ vannak