រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

បងប្អូនប្រជាពលរដ្ឋកំពុងតែចូលរួមដោយស្ម័គ្រចិត្តរុះរើសំណង់ដែលបានសង់លើដីចំណីផ្លូវទាំង៣៨ខ្សែដែលត្រូវសាងសង់

បន្ទាប់ពីរដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០រួចមក រដ្ឋបាលខេត្តបានសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនដែលបានសាងសង់លើដីចំណីផ្លូវកន្លងមក ដើម្បីឱ្យអាជ្ញាពាក់ព័ន្ធអនុវត្តការពង្រីក និងសាងសង់ផ្លូវទាំង ៣៨ខ្សែឱ្យស្របទៅតាមផែនការដែលបានគ្រោងទុក។ជាមួយគ្នានេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្ត ដើម្បីការកែលម្អនិងស្តារហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តសៀមរាបយើងឱ្យស័ក្កិសមជាខេត្តទេសចរណ៍ប្រវត្តសាស្ត្រ។សកម្មភាពរុះរើរបស់បងប្អូនទាំងអស់នេះ ក្នុងនាមអាជ្ញាធរខេត្តសូមកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពនេះ ហើយអាជ្ញាធរខេត្តនឹងចារទុកសកម្មភាពនេះជាប្រវត្តិសាស្ត្រដែលជាប្រជាពលរដ្ឋគំរូល្អក្នុងសង្គមជាតិ៕

អត្ថបទទាក់ទង