នៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយ:ពេល ០៩ខែ ឆ្នាំ២០២០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។តាមរយៈរបាយការណ៍អំពីលទ្ធផលការងារក្នុងរយ:ពេល ០៩ខែ ឆ្នាំ២០២០កន្លងមករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យឃើញថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរជាទីមោទនៈ ដែលក្នុងនោះ ផ្ទៃដីដំណាំស្រូវវស្សាអនុវត្តបានចំនួន ១៨៩,៣០០ហិកតា ព្យាករណ៍ផ្ទៃដីប្រមូលផលចំនួន ១៨៩,៣០០ហិកតា និងដំណាំរួមផ្សំមានចំនួន ៣៣,៧៨១ហិកតា។នាឱកាសនោះផងដែរ លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសសើរចំពោះការលះបង់នូវកម្លាំងកាយចិត្ត និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួននាពេលកន្លងមក ជាពិសេសការកំណត់បាននូវមុខសញ្ញាជនល្មើសពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលព្រៃឈើ និងជលផល ការចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងមានកិច្ចសហការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែនដី ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសព្រៃឈើ និងជលផល ទាំងក្នុងតំបន់អភិរក្ស តំបន់ព្រៃលិចទឹក ក៏ដូចជាតំបន់ ដែលមានសក្តានុពលធនធានធម្មជាតិផ្សេងៗទៀត។ជាមួយនោះ លោក អភិបាលរងខេត្ត ក៏បានចូលរួមជាទស្សនទានមួយចំនួន ដើម្បីជាការរួមចំណែកដល់ការអនុវត្តការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនដូចខាងក្រោម៖១.ត្រូវខិតខំដោះស្រាយនូវបញ្ហាប្រឈម ដែលនៅសេសសល់ និង អនុវត្តឱ្យមានប្រសិទ្ធភាពនូវទិសដៅអនុវត្តបន្ត។២.ពង្រឹង និងបង្កើតសមត្ថភាពដល់មន្ត្រីបច្ចេកទេស ដើម្បីរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។៣.ជំរុញកំណើនផលិតកម្មកសិកម្មគ្រប់ប្រភេទ ដោយលើកកម្ពស់ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដើម្បីបង្កើន ទិន្នផលកសិកម្ម។៤.ជំរុញកំណើនផលិតកម្មសត្វគ្រប់ប្រភេទ ដោយលើកកម្ពស់ការ ផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹម រួមបញ្ចូលទាំងការកែលម្អសមត្ថភាព ក្នុងការបង្ការជំងឺសត្វ និងជំងឺឆ្លងពីសត្វ ដើម្បីធានាបាននូវការផ្គត់ផ្គង់សត្វ និងសាច់ប្រកបដោយអនាម័យ និងសុវត្ថិភាព។៥.ពង្រឹងការគ្រប់គ្រង និងអនុវត្តច្បាប់ ស្តីពីព្រៃឈើ និងសត្វព្រៃ តាមរយៈការគ្រប់គ្រងព្រៃឈើ និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ និងចម្ការឈើដាំ ប្រកបដោយនិរន្តរភាព។៦.ពង្រឹងការគ្រប់គ្រង និងអនុវត្តច្បាប់ធនធានជលផល តាមរយៈការ គ្រប់គ្រងដែននេសាទ អភិវឌ្ឍន៍វារីវប្បកម្ម និងសហគមន៍នេសាទ ប្រកបដោយនិរន្តរភាព។៧.ត្រួតពិនិត្យ តាមដាន និងអនុវត្តវិធានការឲ្យបានតឹងរឹងស្របតាម សេចក្តីណែនាំ សេចក្តីសម្រេចផ្សេងៗពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ការទប់ស្កាត់ លុបបំបាត់ និងបង្រ្កាប ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធដីព្រៃ ដើម្បីវាតយកដី ធ្វើកម្មសិទ្ធិ។៨.តាមដាន និងបន្តបង្រ្កាបបទល្មើសព្រៃឈើ និងជលផលជាប្រចាំ ដោយត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់។៩.បង្កើតបរិយាកាសសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ដោយចែករំលែកនូវបទពិសោធន៍ និងចំណេះ ដឹងឲ្យគ្នាទៅវិញទៅមក។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយ:ពេល ០៩ខែ ឆ្នាំ២០២០
- 998
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ប្រតិភូខេត្តសៀមរាបដឹកនាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដេីម្បីជាផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រជាជនកូរ៉េ
- 998
- ដោយ vannak
-
ដើម្បីរក្សាតម្លៃជាខេត្តទេសចរណ៍ដ៏មានភាពទាក់ទាញ សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ បញ្ហាតិចតួចក៏យើងរួមគ្នាដោះស្រាយ
- 998
- ដោយ vannak
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ រយៈពេលពីរថ្ងៃ
- 998
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 998
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយរដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ
- 998
- ដោយ vannak
-
អបអរសាទរ! កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»
- 998
- ដោយ vannak
-
សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
- 998
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១៤
- 998
- ដោយ vannak
-
សូមទស្សនាចំណាប់អារម្មណ៍បងប្អូន ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរដោយរថយន្តក្រុងឥតគិតថ្លៃ
- 998
- ដោយ vannak
-
រថយន្ត៦៦គ្រឿង បានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋចំនួន ២ ៧៤៥នាក់ពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាប
- 998
- ដោយ vannak