កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំបូកសរុបការវាស់វែងរបស់ក្រុមការងារនិងសិក្សាផលប៉ះពាល់សំណង់ដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ជូនខេត្តសៀមរាប ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើងវិញ។ឯកឧត្តម ទៀ សីហា ក៏បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវវាស់វែងឱ្យប្រព្រឹត្តទៅបានរលូន និងស្របតាមផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមដល់ក្រុមការងារទាំងអស់ត្រូវធ្វើរបាយការណ៍ជាប្រចាំអំពីលទ្ធផលវាស់វែង និងផលប៉ះពាល់ទាំងអស់ ដើម្បីធ្វើការបូកសរុបរបាយការណ៍ស្តីពីផលប៉ះពាល់ជូនគណៈកម្មការអន្តរក្រសួង។នាឱកាសនេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្តដើម្បីអនុវត្តគម្រោងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវដែលរាជរដ្ឋាភិបាលបានគ្រោងនឹងសាងសង់នេះ ដោយមានការចូលរួមសហការជាមួយក្រុមការងារយ៉ាងសស្រាក់សស្រាំក្នុងការរុះរើសំណង់របស់ខ្លួនចេញឱ្យទាន់ពេលវេលា។ក្នុងនាមក្រុមការងារអន្តរក្រសួង ក៏ដូចជារដ្ឋបាលខេត្ត ឯកឧត្តម អភិបាលខេត្តបានស្នើដល់បងប្អូនបន្តចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក៕
ឯកឧត្តម អភិបាលខេត្តដឹកនាំកិច្ចប្រជុំបូកសរុបការវាស់វែងរបស់ក្រុមការងារនិងសិក្សាផលប៉ះពាល់សំណង់
- 618
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការហាមឃាត់ការបង្ហោះដ្រូន “Drone” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប
- 618
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្តណែនាំដល់ក្រុង ស្រុកត្រូវជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
- 618
- ដោយ vannak
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី FishTech Masterclass 2024
- 618
- ដោយ vannak
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ខេត្តសៀមរាប
- 618
- ដោយ vannak
-
សូមនិមន្ត និងគោពអញ្ជេីញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទរទេសចរណ៍រហូតដល់ស្ពានថ្មវត្តដំណាក់ សូមចូលរួមឱ្យបានច្រេីនកុះករ! ! !
- 618
- ដោយ vannak
-
កិច្ចប្រជុំជំរុញការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
- 618
- ដោយ vannak
-
អបអរសាទរការដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
- 618
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តZhejiang នៃសាធារណរដ្ឋប្រជាមានិតចិន
- 618
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាអំពីដំណេីរការរៀបចំកិច្ចប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) និងចុះពិនិត្យទីតាំងជាក់ស្តែង
- 618
- ដោយ vannak
-
កិច្ចប្រជុំ ស្តីពី វឌ្ឍនភាព នៃ ការងារ សន្តិសុខ និង សុខាភិបាល សម្រាប់ ភាពជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ កំពូល សៀមរាប -អង្គរ ស្តីពី ពិភពលោក មួយ ដែល គ្មាន មីន នៃ អនុសញ្ញា អូតាវ៉ា
- 618
- ដោយ vannak